ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នានៅថ្ងៃទី២៣មីនាឆ្នាំ២០២១វេលាម៉ោង៦និង៥៥នាទីព្រលប់ នៅចំណុចផ្លូវលំ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អឿន សុខហៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ដ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៧កញ្ចប់ (ធំ០៤,តូច០៣), ម៉ូតូ០១ គ្រឿងម៉ាក Scoopy ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BE-2824, ថង់សម្រាប់វេចខ្ចប់មួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀន (កន្ទោង) ចំនួន០៣, ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកVIVOពណ៌ក្រហមចំនួន១ និងម៉ាកNokia អ៉ិនចុចពិលពណ៌ខ្មៅ ចំនួន១) និងកាបូបដៃពណ៌ខ្មៅចំនួន០១។

បប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរចេញល្បាតដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យកំពុងតែជិះម៉ូតូ ដោយមានការសង្ស័យក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន០៧កញ្ចប់លាក់ទុកនៅក្នុងកែបម៉ូតូរួចរាយការណ៍ជូនលោកអធិការហើយឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យបានសារភាពថា «ថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះរស់នៅភ្នំពេញ ក្នុងតម្លៃ ១៥០$ (មួយរយហាសិបដុល្លារ) ពិតប្រាកដមែន»។

ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកប៉ូលិសផ្នែកជំនាញក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread