រថយន្តក្រឡុកស៊ីម៉ងត៍បត់ស្របបុកពីក្រោយម៉ូតូហើយកិនពីលើយុវជនម្នាក់ស្លាប់ភ្លាម

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូបត់ស្របជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ ក៏ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បត់កៀរបុកពីក្រោយហើយកិនពីលើ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឱ្យដឹងថា រថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1750 បើកបរឈ្មោះ សាន សែន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ឯជនរងគ្រោះឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បើកម៉ូតូម៉ាក CLICk ពណ៌ក្រហមលាយខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8049 ស្លាប់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងរថយន្តនិងម៉ូតូបានបើកបរស្របទិសគ្នា លើបណ្ដោយផ្លូវហ្គ្រេនភ្នំពេញក្នុងទិសដីពីលិចមកកើត ,លុះមកដល់ចំណុចកើតហេតុ ចំណុចផ្លូវបែកជាបួនបានបត់ស្ដាំឡើងផ្លូវជាសុផារ៉ា​។ ខណៈកំពុងបត់នោះ រថយន្តបានជ្រុលកៀរបុកម៉ូតូពីក្រោយ រួចកិនពីលើជនរងគ្រោះស្លាប់តែម្ដង​។ 

បច្ចុប្បន្នរថយន្តនិង ម៉ូតូ ព្រមទាំងអ្នកបើកឡាន ត្រូវសមត្ថកិច្ចយកទៅចរាចរណ៍ក្រុង អនុវត្តតាមនីតិវិធីច្បាប់។ ឯសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

-->
adverise with khmeread