កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចម្ងាយខ្លី ក្រោយប្អូនស្រីគីមជុងអ៊ុនព្រមានអាមេរិកថាបើចង់ដេកលក់ស្រួល កុំជះក្លិនស្អុយ

កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាបន្តបន្ទាប់ ដែលនេះបង្ហាញដល់លោកប្រធានាធិបតីចូបាយដិននូវបញ្ហាប្រឈមខាងគោលនយោបាយការបរទេសមួយទៀត ខណៈរដ្ឋបាលលោកបាយដិនកំពុងឈ្លោះប្រកែកគ្នាជាមួយនឹងការហូរចូលនៃជនអន្តោប្រវេសន៍នៅព្រំដែនខាងត្បូងរបស់ខ្លួន។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកបាយដិនបានបញ្ជាក់អំពីការបាញ់មីស៊ីលនេះកាលពីចុងសប្តាហ៍ ខណៈពណ៌នាអំពីស្ថានភាពអសកម្មនៃទំនាក់ទំនងការទូត។

មន្ត្រីរូបនោះបាននិយាយនៅក្នុងសន្និសីទកាសែតជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា "ការព្យាយាមទាក់ទងពីពួកយើងទៅកាន់កូរ៉េខាងជើងអាចត្រូវបានពណ៌នាថាបានកើតឡើងមួយឆ្នាំឆ្លងកាត់រដ្ឋបាលចំនួនពីររហូតមកដល់ឥឡូវនេះ ដោយគ្មានការសន្ទនាសកម្មជាមួយកូរ៉េខាងជើងទេ ទោះបីមានការព្យាយាមជាច្រើនពីសហរដ្ឋអាមេរិកនិងនៅតាមរដ្ឋបាលចំនួនពីរដើម្បីចូលរួមក៏ដោយ។ យើងមិនយល់ថាសកម្មភាពដែលបានកើតឡើងនៅចុងសប្តាហ៍នេះគឺជាការបិទទ្វារចរចានោះទេ"។

ការធ្វើតេស្តនេះត្រូវបានរាយការណ៍ដំបូងដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នាជាថ្មីរវាងកងកម្លាំងអាមេរិកនិងកូរ៉េខាងត្បួង។

សកម្មភាពនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំផ្តាច់ការកូរ៉េខាងជើងគីមជុងអ៊ុនបានធ្វើការថ្លែងសុន្ទរកថាជាបន្តបន្ទាប់អំពីសហរដ្ឋអាមេរិក។

នាងគីមយ៉ូជុងបានព្រមានសហរដ្ឋអាមេរិកកុំជះក្លិនស្អុយ បើចង់ដេកលក់ស្រួល៤ឆ្នាំទៅមុខ ខណៈមន្ត្រីអាមេរិកបានមកដល់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន៕

-->
adverise with khmeread