ទឹកជំនន់មួយប្រាវធ្វើឱ្យបុរសអូស្ត្រាលីម្នាក់នេះខ្លាចផ្ទះខ្លួនឯង ដោយសារពីងពាងមកខ្ចីផ្ទះគាត់ធ្វើសម្បុក

ពីងពាងរាប់ពាន់ក្បាលបានមកតោងពេញរបងផ្ទះ និងទីធ្លាក្រោយផ្ទះរបស់គ្រួសារមួយក្នុងគោលបំណងដើម្បីគេចខ្លួនពីគ្រោះទឹកជំនន់នៅរដ្ឋ New South Wales របស់អូស្ត្រាលី។

ពីងពាងប្រភេទ Arachnid បានសម្រុកចូលមកផ្ទះរបស់លោក Matt Lovenfosse ក្នុងទីក្រុង Kinchela Creek បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នេះកាលពីសប្ដាហ៍មុន។

លោក Lovenfosse និងគូដណ្ដឹង Jessy រួមជាមួយនឹងកូនស្រីពីរនាក់បានឈរនៅជិតពីងពាងតោងរបងនោះ ខណៈដែលពួកគេបង្ហាញខ្លួនលើកម្មវិធី Today កាលពីព្រឹកថ្ងៃពុធ។

ម្ចាស់កម្មវិធី Today បានសួរថា "ម៉េចបាននាំគ្នាពរកូនៗឈរកៀកពីងពាងនៅជាប់របងម៉េះ?"។

Lovenfosse បានឆ្លើយតបវិញថា "ពួកវាមើលទៅឡូយ។ ពួកវាស៊ីចំណីមិនច្រើនទេ"។

គូស្នេហ៍មួយគូនេះបាននិយាយថា ពួកគេបានត្រៀមខ្លួនសម្រាប់គ្រោះកាចរបស់សត្វពីងពាងទាំងនេះ ខណៈដែលលោក Lovenfosse ចាំសង្កេតមើលសត្វចម្លែកក្នុងអំឡុងពេលមានទឹកជំនន់នៅពេលគាត់នៅក្មេង៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread