រោងចក្រមួយផលិតសឺរ៉ាំងបាន ៤ លានក្នុងមួយថ្ងៃ តែនៅមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ពិភពលោក

រោងចក្រ​ផលិត​សឺ​រ៉ាំ​ង​ធំជាងគេ​របស់​ឥណ្ឌា​ឈ្មោះថា Hindustan Syringes & Medical Devices (HMD) ឥឡូវ​កំពុង​ផលិត​សឺ​រ៉ាំ​ង​ចំនួន ៤ លាន​ក្នុង​មួយថ្ងៃ ឬ​ផលិត​បាន ៦.០០០ សឺ​រ៉ាំ​ង​ក្នុង​មួយ​នាទី​។​

​ម្ចាស់​រោងចក្រ​លោក Rajiv Nath បាន​និយាយថា លោក​បដិសេធ​ការសុំ​ផលិត​សឺ​រ៉ាំ​ង​ចំនួន ៤០ ​សំណើ​មក​ពី​ទូទាំង​ពិភពលោក​។​

​ក្រុមហ៊ុន HMD កំពុង​មាន​តម្រូវការ​ខ្លាំង​បំផុត​នាពេល​បច្ចុប្បន្ន​នេះ ខណៈ​ប្រទេស​ទាំងអស់​កំពុង​ព្យាយាម​បង្កើន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។​

​លោក​ Rajiv Nath ​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា "​ការបង្កើត​សឺ​រ៉ាំ​ង​រាប់​សិប​លាន​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ពិភពលោក​ត្រូវការ​សឺ​រ៉ាំ​ង​ចំនួន ១០​ ពាន់​លាន​ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​​របស់​ខ្លួន​តែ ៦០ ភាគរយ​ប៉ុណ្ណោះ"។​

​លោក Rajiv Nath បន្ថែមថា "ការសម្របសម្រួល​ល្អប្រសើរ​រវាង​អង្គការ​សុខភាព​ពិភពលោក រដ្ឋាភិបាល​នានា និង ក្រុមហ៊ុន​ផលិត​សឺ​រ៉ាំ​ង នឹង​ជំរុញ​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​"៕

-->
adverise with khmeread