adverise with khmeread Go ara

Go Ara រងរបួសដៃ ខណៈហ្វឹកហាត់ជិះសេះត្រៀមថតរឿងថ្មី

          តាមព័ត៌មានថា តារាស្រី Go Ara រងរបួស​ ខណៈ​ពេល​ហាត់សម​ជិះសេះ​ដើម្បី​ត្រៀម​ថតរឿងភាគ “Hwarang: The Beginning” របស់​ទូរទស្សន៍ KBS2 ។

          តំណាងម្នាក់របស់​ក្រុម​ហ៊ុន SM Entertainment បាន​អះអាងថា “​Go Ara ត្រូវ​សេះខាំដៃ​កាលពី ពីរសប្តាហ៍​មុន ខណៈ​ពេល​ហាត់សម​ជិះសេះ​ ដើម្បីថត​រឿង “Hwarang: The Beginning” ។ តំណាងដដែលបញ្ជាក់ថា “​របួសលើ​ដៃស្តាំ នោះ ​មិនធ្ងន់ធ្ងរទេ ហើយឥឡូវ​នាងបានគ្រាន់បើច្រើនហើយ​ បន្ទាប់ពី​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ”។

          តារាស្រីរូបនេះ​រងរបួស​ ខណៈពេល​នាង​យក​ការ៉ុត​ទៅ​ឲ្យ​សេះស៊ី​ បន្ទាប់ពី​ហ្វឹក​ហាត់ចប់។ តំណាង​រូបនេះ​បាន​បញ្ជាក់ប្រាប់អ្នកគាំទ្រ​ថា របួស​នេះ​មិន​ធ្ងន់​ធ្ងរ​ទេ ហើយថា វាមិនប៉ះពាល់​ដល់ឆាកជីវិតប្រចាំថ្ងៃ​និង​ការថតភាព​យន្ត​របស់នាង​ឡើយ។

          Go Ara ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​រឿង “Hwarang: The Beginning” ដែលគ្រោងនឹង​ចាក់បញ្ចាំង​នៅពាក់កណ្តាល​ឆ្នាំនេះ។ នាង​កំពុង​ហ្វឹកហាត់ជិះសេះ ដោយ​សារមាន​ឈុត​វាយតប់ខ្លះ​ ដែលរួម​ទាំង​ឈុត​វាយ​តប់លើ​ខ្នងសេះផងដែរ៕

adverise with khmeread
ប្រភព៖ soompi

អ្នកនឹងចូលចិត្ត

មតិយោបល់