សល់មួយជំហានទៀតលោកពូទីននឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត

លោកវ្ល៉ាឌីមៀរ ពូទីនបានបោះជំហានកាន់តែជិតក្លាយជា "ប្រធានាធិបតីអស់មួយជីវិត" កាលពីថ្ងៃពុធទី២៤មីនា ខណៈសមាជិកសភារុស្ស៊ីបានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យគាត់បន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦ ។

លោកពូទីនអាយុ ៦៨ ឆ្នាំនឹងត្រូវផុតអាណត្តិលែងអាចកាន់តំណែងបន្តក្នុងឆ្នាំ ២០២៤ ប៉ុន្តែកាលពីឆ្នាំមុនបានឈ្នះការគាំទ្រជាសាធារណៈដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រុស្ស៊ីនិងត្រួសត្រាយផ្លូវសម្រាប់ពីរអាណត្តិទៀត។

ច្បាប់ចាំបាច់នេះឥឡូវបានឆ្លងកាត់សភាជាន់ទាបរបស់រុស្ស៊ីហើយ ហើយចាំបាច់ត្រូវឆ្លងកាត់សភាជាន់ខ្ពស់មួយទៀត មុនពេលលោកពូទីនអាចចុះហត្ថលេខាលើវាទៅជាច្បាប់ពេញលក្ខណៈ។

បុរសខ្លាំងរបស់វិមានក្រឹមឡាំង ដែលបានកាន់អំណាចអស់រយៈពេលជាង ២០ ឆ្នាំមកហើយនោះ នឹងមានសិទ្ធិទទួលបាន ២ អាណត្តិ ដែលមានរយៈឆ្នាំ ៦ ឆ្នាំបន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យគាត់ដឹកនាំប្រទេសរហូតដល់ឆ្នាំ ២០៣៦៕

-->
adverise with khmeread