ស្ត្រីម្នាក់ដែលវះពោះមិត្តភក្តិយកកូនរបស់គេមកចិញ្ចឹម ត្រូវបានប៉ូលិសចាប់ខ្លួននៅកូឡុំប៊ី

ស្ត្រីម្នាក់ ដែលគេតាមចាប់ខ្លួនពីបទមនុស្សឃាតដ៏ឃោរឃៅទៅលើជនអន្តោប្រវេសន៍វេណេស៊ុយអេឡាមានផ្ទៃពោះម្នាក់ និងវះយកទារិកាចេញពីពោះនាងកាលពីឆ្នាំមុន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូឡុំប៊ី។

ប៉ូលិសក្រុង Santiago de Cali បានប្រកាសថានាង Mariluz Mosquera អាយុ ៤៩ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារក្នុងអំឡុងការឆ្មក់ចូលផ្ទះមួយកន្លែងដែលនាងបានលាក់ខ្លួនតាំងពីខែវិច្ឆិកា។

ភ្នាក់ងារប៉ូលិសបានផ្សារភ្ជាប់នាង Mosquera ទៅនឹងបទឧក្រិដ្ឋនេះ បន្ទាប់ពីរកឃើញគ្រឿងអលង្ការដែលជាកម្មសិទ្ធិរបស់នាង Yulexis Valecillos ។

នាង​ Mosquera បានល្បួងនាង Valecillos អាយុ ២៨ ឆ្នាំទៅសម្លាប់នៅថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២០ ដោយសន្យាថា នាងនឹងជូនកាដូសម្លៀកបំពាក់ដល់ស្ដ្រីកូនពីររូបនេះដោយឥតគិតថ្លៃសម្រាប់កូនរំពឹងកើតរបស់នាង នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសកូឡុំប៊ី។ ប៉ូលិសបាននិយាយថាអ្នកទាំងពីរបានស្គាល់គ្នា។

ប៉ូលិសបាននិយាយថា Mariluz Mosquera បានក្លែងបន្លំជាមានផ្ទៃពោះ ហើយចង់ឱ្យទារកទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។

ឆ្អឹងរបស់នាង Valencillos ត្រូវបានគេរកឃើញនៅថ្ងៃទី ១៥ ខែកុម្ភៈគឺ ៣ ថ្ងៃមុនពេលអ្នកសមគំនិតរបស់នាង Mariluz Mosquera ឈ្មោះ Luis Victoria អាយុ ២១ ឆ្នាំត្រូវបានចាប់ខ្លួន។

ប៉ូលិសបាននិយាយថា Valecillos ដែលគ្រោងនឹងសម្រាលកូននៅថ្ងៃទី ១៧ ឬ ១៨ ខែកញ្ញា បានទៅផ្ទះរបស់នាង Mariluz Mosquera ក្នុងទីក្រុង Candelaria ហើយនៅពេលចូលទៅដល់ផ្ទះនោះក៏ត្រូវបានវាយប្រហារដោយអាវុធមុតស្រួចដោយឈ្មោះ Luis Victoria ។

Victoria និង Mosquera បន្ទាប់មកក៏វះពោះនាង Valecillos ទាញទារិកាចេញពីពោះស្ដ្រីជាម្ដាយ។

Victoria បានប្រាប់អាជ្ញាធរថាគាត់បានលាក់សាកសពរបស់ Valecillos នៅក្នុងថង់ប្លាស្ទិកមុនពេលបោះចោលនៅបឹងមួយ។

គាត់ក៏បាននិយាយផងដែរថា Mariluz Mosquera បានក្លែងបន្លំជាមានផ្ទៃពោះ ជាវិធីសាស្ត្រដើម្បីបន្តទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមគ្រួសាររបស់ប្តីចុងរបស់នាង៕

-->
adverise with khmeread