adverise with khmeread 33 narsha 7ukw

Narsha សមាជិករបស់ Brown Eyed Girls បង្ហើបប្រាប់ពីទំនាក់ទំនងស្នេហា

          តំណាង​របស់តារាចម្រៀង Narsha សមាជិក​របស់​ក្រុម​ចម្រៀង Brown Eyed Girls បានចេញផ្សាយ​សេចក្តីថ្លែងការណ៍​ផ្លូវ​ការ​មួយ​ឆ្លើយ​តបនឹង​សេចក្តី​រាយការណ៍​អំពី​ទំនាក់ទំនងស្នេហា​របស់នាង។

          ក្រុមហ៊ុន Mystic Entertainment ជា​ទីភ្នាក់ងារ​របស់នាង​បាន​លើក​ឡើង​ថា “បន្ទាប់ពី​បញ្ជាក់ព័ត៌មាននេះដោយផ្ទាល់ជាមួយ​​ Narsha វាហាក់ដូចជា​ថា បច្ចុប្បន្ន​នាងកំពុង​មានទំនាក់ទំនង​ជាមួយនឹងបុរសដែលមាន​អាយុប្រហាក់ប្រ​ហែល​នាង ហើយបុរសម្នាក់នោះគឺជាអ្នកជំនួញខាងវិស័យសម្លៀកបំពាក់ ស្រប​ពេលជាមួយគ្នានោះដែរ អ្នក​ទាំងពីរ​កំពុង​ពិចារណា​រៀបការផងដែរ” ប៉ុន្តែ “មិន​ទាន់​មាន​ការសម្រេចជាផ្លូវការនៅឡើយ​ទេជុំវិញ​គម្រោងរៀបការ”។

          ក្រុមហ៊ុន Mystic Entertainment បន្ត​ស្នើសុំទៅ​សាធារណជនតាមដាន​ទំនាក់ទំនង​របស់ពួកគេ ហើយថា Narsha នឹងឃោសនាតាមរយៈ​សកម្មភាព​សម្តែង​ទោល​របស់នាង៕

adverise with khmeread
ប្រភព៖ sooompi

អ្នកនឹងចូលចិត្ត

មតិយោបល់