ការវិភាគថ្មីមួយរកឃើញថា ទឹកអនាម័យលាងដៃមួយចំនួន ដែលលេចរូបរាងឡើងក្នុងអំឡុងវីរុសកូរ៉ូណារីករាលដាលដើម្បីជួយបំពេញតម្រូវការ បានផ្ទុកនូវសារធាតុគីមីបង្កមហារីកខ្ពស់មួយប្រភេទ។
Valisure ដែលជាឱសថស្ថានអនឡាញមានមូលដ្ឋាននៅទីក្រុង New Haven រដ្ឋ Connecticut បាននិយាយថា ខ្លួនបានរកឃើញប៉ង់ហ្សែន (Benzene) មួយចំនួននៅក្នុងផលិតផលទឹកអនាម័យលាងដៃជាច្រើនម៉ាក។
ផលិតផលទាំងនោះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដូចថ្នាំ Asbestos ហើយក្រុមហ៊ុនជាច្រើនមានបង្កើនកម្រិតប៉ង់ហ្សែនរហូតដល់ទៅប្រាំបីដង ហួសដែនកំណត់ដែលបានណែនាំដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ។
ឱសថស្ថាន Valisure បានសរសេរនៅក្នុងលិខិតមួយទៅកាន់ FDA ថា "វត្តមានរបស់ប៉ង់ហ្សែន ដែលគេស្គាល់ថាជាសារជាតិបង្កមហារីកលើមនុស្សនិងសារធាតុកខ្វក់ជាច្រើនទៀតនៅក្នុងផលិតផលដែលត្រូវបានណែនាំយ៉ាងទូលំទូលាយសម្រាប់ការការពារការរីករាលដាលនៃវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ១៩ និងត្រូវបានប្រើប្រាស់ជាប្រចាំដោយមនុស្សពេញវ័យនិងកុមារក្នុងបរិមាណដ៏ច្រើន បានធ្វើឱ្យការរកឃើញទាំងនេះក្លាយជាការព្រួយបារម្ភ"។
ប៉ង់ហ្សែនគឺជាសារធាតុគីមីរាវ ដែលគ្មានពណ៌ ប៉ុន្តែនៅសីតុណ្ហភាពក្តៅ វាអាចប្រែពណ៌ជាលឿងបាន៕ ប្រភព ៖ Daily Mail
