ជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាកត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូមួយកន្លែង ស្ថិតនៅផ្លូវលេខ 10BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

មន្ត្រីងាវុធហត្ថបានឱ្យដឹងថា រហូតដល់ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញ កម្លាំង គ-អន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឱ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តងទៅ៕


 

-->
adverise with khmeread