ប្រមុខការពារធនធានធម្មជាតិថៃត្រូវបានចាប់ខ្លួននៅតុកាហ្វេ ខណៈកំពុងរាប់លុយសំណូក ២ លានបាតពីឈ្មួញឈើគ្រញូងម្នាក់

ប្រធានការិយាល័យធនធានធម្មជាតិនិងបរិស្ថានខេត្តមុកដាហានម្នាក់និងបក្ខពួកជាស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទទារលុយសំណូក ២ លានបាតពីឈ្មួញឈើគ្រញូងជនជាតិឡាវម្នាក់។ នេះយោងតាម Bangkok Post ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥មីនា។

លោក Suradet Akkharat អាយុ ៥៦ ឆ្នាំជាប្រធានការិយាល័យធនធានធម្មជាតិនិងបរិស្ថានខេត្តមុកដាហាននិងស្ត្រីឈ្មោះ Thipkasorn Saengwiroonthorn អាយុ ២៧ ឆ្នាំត្រូវបានចាប់ខ្លួននៅហាងកាហ្វេក្បែរការិយាល័យរបស់គាត់កាលពីថ្ងៃពុធ។

អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទឃុបឃិតក្នុងការទាមទារប្រាក់សំណូក ២ លានបាតជាថ្នូរនឹងការសម្រួលដល់បញ្ជូនឈើគ្រញូងដែលរឹបអូសបានកាលពីគ្រាមុនក្នុងចំនួនដ៏ច្រើនត្រឡប់ទៅប្រទេសឡាវវិញ។

ក្រុមមន្រ្តីក៏បានដកហូតសាច់ប្រាក់សុទ្ធចំនួន ២ លានបាតផងដែរ៕

-->
adverise with khmeread