តើញ៉ាំក្រូចច្រើនពិតជាជួយអ្នក ពេលអ្នកកំពុងឈឺ?

ផ្លែក្រូចមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិផ្អែមនិងជូរប៉ុណ្ណោះទេតែវាក៏អាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ។ នោះគឺដោយសារតែផ្លែក្រូចមានផ្ទុកទៅដោយវីតាមីន C ដែលជាវីតាមីនចាំបាច់និងជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីជួយប្រឆាំងនឹងជំងឺផ្តាសាយនិងជំងឺផ្សេងៗ។ វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលជួយការពាររាងកាយរបស់អ្នកពីការឆ្លងមេរោគនិងភ្នាក់ងារបង្ករោគប្លែកពីខាងក្រៅ ដូចជា បាក់តេរី។ ក្នុងនាមជាអង់ទីអុកស៊ីដង់ វីតាមីន C ក៏អាចការពារកោសិកាឈាមសពីរ៉ាឌីកាល់សេរីដែលផ្ទុកវីរុសនិងម៉ូលេគុលផ្សេងទៀតដែលអាចបណ្តាលឱ្យខូចខាតដល់កោសិការបស់អ្នកផងដែរ។

ដោយសារវីតាមីន C មិនត្រូវបានផលិតដោយធម្មជាតិឬរក្សាទុកនៅក្នុងខ្លួន អ្នកត្រូវទាញយកវាពីរបបអាហារប្រចាំថ្ងៃរបស់អ្នក។ លោក Frances Largeman-Roth ជាអ្នកជំនាញផ្នែកអាហារបំប៉នបានប្រាប់វេបសាយ Real Simple ថា "ផ្លែក្រូចត្រូវបានទទួលស្គាល់ជាទូទៅថាជាប្រភពវីតាមីន C លំដាប់កំពូលមួយ ហើយផ្តល់ជូន ៧០-១០០ ភាគរយនៃតម្លៃវីតាមីន C ប្រចាំថ្ងៃដែលត្រូវបានណែនាំក្នុងផ្លែក្រូចមួយ។ ប៉ុន្តែវាផ្តល់លើសពីវីតាមីនតែមួយមុខ។ ផ្លែក្រូចទាំងមូលមានអត្ថប្រយោជន៍ច្រើនសន្ធឹកដែលជះឥទ្ធិពលវិជ្ជមានដល់សុខុមាលភាពជារួមរបស់យើង"៕ 

-->
adverise with khmeread