បណ្តាញសម្ងាត់កំពុងជួយប៉ូលិសមីយ៉ាន់ម៉ារាប់រយនាក់ភៀសខ្លួនទៅឥណ្ឌា

ឆ្លងកាត់តាមតំបន់ភ្នំដាច់ស្រយាលមួយ បណ្ដាញសកម្មជននិងអ្នកស្ម័គ្រចិត្តសម្ងាត់មួយកំពុងជួយប៉ូលិសមីយ៉ាន់ម៉ាដែលមានឆន្ទៈរត់ចោលជួររាប់រយនាក់ ពីការបង្ក្រាបដ៏ឃោរឃៅរបស់យោធាទៅលើក្រុមប្រឆាំង និង នាំពួកគេទៅកន្លែងមានសុវត្ថិភាពនៅក្នុងរដ្ឋមួយនៅភាគឦសានប្រទេសឥណ្ឌា។

ការរត់គេចខ្លួនរបស់ពួកគេ តាមរយៈរថយន្ត ម៉ូតូ និងថ្មើរជើងឆ្លងកាត់ដីព្រៃក្រាស់ជាញឹកញាប់ត្រូវបាននាំផ្លូវដោយក្រុមអ្នកស្ម័គ្រចិត្តនៅតាមព្រំដែនទាំងសងខាង នេះបើយោងទៅតាមចម្លើយផ្ទាល់ពីមនុស្សយ៉ាងហោចណាស់ ១០ នាក់ដែលពាក់ព័ន្ធនឹងបណ្តាញសម្ងាត់ឬអ្នកធ្លាប់ឆ្លងកាត់ព្រំដែន។ ប្រជាជនបាននិយាយថាមានម្ដងនោះនៅក្នុងប្រទេសឥណ្ឌា សកម្មជនក្នុងតំបន់និងអ្នកស្រុកផ្តល់អាហារនិងទីជម្រកនៅក្នុងផ្ទះមានសុវត្ថិភាពនៅទីនោះ។

ប៉ូលិសមួយចំនួនបាននិយាយថាពួកគេបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាពីព្រោះពួកគេខ្លាចការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីពួកគេមិនគោរពតាមបទបញ្ជារបស់យោធាក្នុងការបាញ់ប្រហារទៅលើក្រុមបាតុករ។

យោងតាមលោក K Vanlalvena សមាជិកសភាឥណ្ឌាបាននិយាយប្រាប់រ៉យទ័រថា មនុស្សជាង ១០០០ នាក់ដែលភៀសខ្លួនពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឆ្លងចូលទៅក្នុងរដ្ឋ Mizoram របស់ប្រទេសឥណ្ឌាចាប់តាំងពីចុងខែកុម្ភៈ។ នេះរួមបញ្ចូលទាំងប៉ូលិសមីយ៉ាន់ម៉ាប្រហែល ២៨០ នាក់និងបុគ្គលិកនាយកដ្ឋានពន្លត់អគ្គិភ័យជាង២០នាក់ នេះបើយោងតាមមន្រ្តីប៉ូលិសជាន់ខ្ពស់នៅរដ្ឋ Mizoram ។

ឧបករណ៍ប្រើប្រាស់ដោយសមាជិកនៃបណ្តាញសម្ងាត់នេះ គឺសាមញ្ញ ៖ កម្មវិធីផ្ញើសារតាមបណ្តាញសង្គម ស៊ីមកាតទូរស័ព្ទពីប្រទេសទាំងពីរ រថយន្ត Jeep និងចំណេះដឹងអំពីផ្លូវរត់ពន្ធតាមដងទន្លេ Tiau ដែលជាខ្សែទឹកហូរតូចមួយរវាងតំបន់ភ្នំដែលមិនសូវមានមនុស្សរស់នៅ ដែលខ័ណ្ឌចែករវាងឥណ្ឌានិងមីយ៉ាន់ម៉ា៕

-->
adverise with khmeread