ឃើញ iPhone លក់ថោកជាងទីផ្សារ កុម្ម៉ង់ទិញតាមអនឡាញ ដឹកដល់ផ្ទះដាច់ផ្ងារ!

បុរសថៃម្នាក់បានល្បីលើអ៊ីនធឺណេតត្រឹម៥នាទី បន្ទាប់ពីទិញ iPhone ថោកៗមួយគ្រឿងលើអនឡាញ ប៉ុន្ដែបែរជាទទួលបានតុកាហ្វេ iPhone មួយគ្រឿងទៅវិញ។

ជាធម្មតានៅពេលផលិតផលប្រណីតលក់ក្នុងតម្លៃថោកជាងទីផ្សារ អ្នកច្បាស់ជាចង់បាន និងចង់ទិញវាមកប្រើ ប៉ុន្ដែពេលខ្លះអ្នកក៏មិននឹកស្មានដល់នូវអ្វីដែលអ្នកបានចុចទិញដែរ។ ដូចបុរសជំទង់ម្នាក់នេះអ៊ីចឹង ជាកំពូលអ្នកគាំទ្រផលិតផល Apple មកពីប្រទេសថៃបានទិញទូរស័ព្ទតម្លៃថោកដោយសង្ឃឹមថាមានរបស់ប្រណីតប្រើនឹងគេ។ ប៉ុន្ដែគាត់បានដឹងថាអ្វីមួយមិនប្រក្រតី នៅពេលកញ្ចប់អីវ៉ាន់ត្រូវបានដឹកមកដល់។

គ្រាន់តែប្រអប់ទូរស័ព្ទនោះគឺវាស្ទើរតែប៉ុនខ្លួនគាត់ទៅហើយ ដូច្នេះបុរសជំទង់រូបដែលឈ្មោះមិនត្រូវបានបញ្ចេញរូបនេះ ដឹងថាអ្វីមិនប្រក្រតីបាត់ទៅហើយ។ ពិតណាស់មាន iPhone នៅក្នុងប្រអប់នោះមែន ប៉ុន្ដែវាមិនមែនដូចអ្វីយើងរំពឹងទេ។ ហើយប្រសិនបើគាត់មើលលម្អិតពីផលិតផលគេបានសរសេរនៅលើអនឡាញ គាត់នឹងដឹងថា iPhone តម្លៃថោកនោះ គឺជាតុកាហ្វេរាង iPhone ហើយ៕

-->
adverise with khmeread