adverise with khmeread 4183d461 1d12 44fc af95 e3e8037df425

បុរស​ម្នាក់​ដេកស្លាប់​ក្រោមផ្ទះ​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​នៅ​ថ្ងៃទី ១២​ ខែមេសា​​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១ ​និង​៣០​នាទី ​នៅ​ចំណុច​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​វង្ស សំអែល (​ហៅ​គ្រោះ​) ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​ម្តាយ​បាត់​កូន​យូរ​ក៏​ឲ្យ​ចៅ​របស់គាត់​ទៅ​ហៅ​មក​ហូបបាយ​។ ពេលនោះ​ចៅ​បាន​បើកទ្វារ​បន្ទប់​កន្លែង​គាត់​សម្រាក​ក្រោមផ្ទះ​ពេល​បើកទ្វារ​ទៅ​ដាស់​ឃើញ​មិន​ងើប​ក៏​ទៅប្រាប់​យាយ​។ លោកយាយ​មក​អ​ន្រុ​ន​តែ​កូន​របស់គាត់​បាន​ស្លាប់បាត់​ទៅហើយ​ដោយមាន​សភាព​រឹង​ពុំ​ដឹង​កូន​គាត់​ស្លាប់​ពី​ស្មា​ល​មាន​ទេ។​

    ក្រោយពី​បានទទួល​ព័ត៌មាន កម្លាំង​ជំនាញ បច្ចេកទេស និង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ដោយមាន​ការចូលរួម​ពិនិត្យ​មាន​មេ​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ​គ្រូពេទ្យ​និង មេភូមិ​ចូលរួម​ពិនិត្យ​លើ​ខ្លួន​សព​ឃើញថា ពុំមាន​ស្លាកស្នាម​អ្វី​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ សារ​ខ្យល់គ​ពិតប្រាកដ​មែន។​

    បច្ចុប្បន្ន សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់