ទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រីស៊ូជីរងការវាយប្រហារដោយគ្រាប់បែកភ្លើង

មន្រ្តីគណបក្សមួយរូបបាននិយាយថា អគ្គីភ័យពីគ្រាប់បែកភ្លើងបានឆាបឆេះនៅព្រឹកថ្ងៃសុក្រទី ២៦ ខែមីនានេះនៅឯទីស្នាក់ការកណ្តាលគណបក្សរបស់មេដឹកនាំស៊ីវិលដែលគេទម្លាក់ពីតំណែងលោកស្រីអ៊ុងសានស៊ូជីនៅក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា។

ប្រទេសនេះមានភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញជ័យលាភីពានរង្វាន់ណូបែលសន្តិភាពដោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ដោយបង្កឱ្យមានការបះបោរទាមទារឱ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីស៊ូជីបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារ ខណៈសមាជិកសភាជាប់ឆ្នោតរបស់ខ្លួនមួយចំនួនកំពុងលាក់ខ្លួន។

នៅម៉ោងប្រហែល ៤ ព្រឹកថ្ងៃសុក្រ ជនវាយប្រហារម្នាក់បានបោះដបសាំងនៅឯទីស្នាក់ការកណ្តាលបក្ស NLD ក្នុងទីក្រុងយ៉ាំងហ្គោនបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ។

សមាជិកសមាជិការគណបក្ស NLD លោក Soe Win ទទួលបន្ទុកមើលការខុសត្រូវលើទីស្នាក់ការកណ្តាលមនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "នៅពេលដែលប្រជាជននៅក្បែរនោះបានដឹងអំពីអគ្គីភ័យពួកគេបានទូរស័ព្ទទៅផ្នែកសេវាកម្មពន្លត់អគ្គីភ័យដើម្បីពន្លត់…វាស្ថិតនៅក្រោមការគ្រប់គ្រងនៅម៉ោងប្រហែល ៥ ព្រឹក។ វាហាក់ដូចជាមាននរណាម្នាក់គប់ដបសាំងចូលទៅក្នុងទីស្នាក់ការកណ្តាល"។ 
លោកបាននិយាយថាមានតែច្រកចូលការិយាល័យប៉ុណ្ណោះដែលត្រូវបានឆាបឆេះ ហើយសមាជិកគណបក្សកំពុងវាយតម្លៃការខូចខាត។

ឧបទ្ទវហេតុនេះកើតឡើងនៅមុនទិវាកងកម្លាំងប្រដាប់អាវុធ នៅពេលដែលយោធានឹងដាក់បង្ហាញកម្លាំងជាមួយនឹងក្បួនដង្ហែប្រចាំឆ្នាំរបស់ខ្លួន។

ហើយមានការព្រួយបារម្ភខ្លាំងឡើងថា ថ្ងៃនោះអាចក្លាយជាចំណុចផ្ទុះការប៉ះទង្គិច៕

-->
adverise with khmeread