Harvey Barnes ព្យាយាមស្តានីតិសម្បទា ដើម្បីអាចចូលរួមការប្រកួតដណ្តើមពាន FA Cup

        កីឡាករ Harvey Barnes កំពុងផ្តោតគោលដៅវិលត្រឡប់មកបញ្ចេញសកម្ម ភាពជាថ្មីសម្រាប់ដំណាក់កាលចុងក្រោយនៃរដូវកាលរបស់ក្រុម Leicester បើទោះ បីជាកីឡាកររូបនេះនៅត្រូវការពេលវេលា ដើម្បីសះស្បើយទាន់ការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Southamptonដណ្តើមពានក្របខណ្ឌ FA Cup ។

        ខ្សែបម្រើស្លាបរូបនេះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏គួរឲ្យចាប់អារម្មណ៍នៅក្របខណ្ឌPremier League នៅរដូវកាលនេះបានរងរបួសក្បាលជង្គង់ អំឡុងពេលប្រកួតចាញ់ក្រុម Arsenal ៣-១ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលតម្រូវឲ្យមានការវះកាត់។

        លោក Brendan Rodgers បានបញ្ជាក់ក្រោយការប្រកួតនោះថា Barnes រំពឹងថា នឹងខកខានការប្រកួតរយៈពេល៦សប្តាហ៍ ហើយគេជឿថា កីឡាករវ័យ២៣ឆ្នាំរូបនេះនៅបន្តព្យាបាលនៅឡើយ ដើម្បីពង្រឹងកាយសម្បទាឡើងវិញ។

        ក្រុម Leicester គ្រោងនឹងជួបក្រុម Southampton នៅពហុកីឡាដ្ឋាន Wembley នៅថ្ងៃទី១៧ ឬថ្ងៃទី១៨ ដែលអាចថា ជាការឆាប់ពេកសម្រាប់ Barnes ដើម្បីសះ ស្បើយទាន់ពេលប្រកួតនោះ៕

-->
adverise with khmeread