ក្លឹប United ត្រៀមផ្តល់កិច្ចសន្យាថ្មីដែលមានទឹកប្រាក់ជាង ៧ លានផោនក្នុងមួយឆ្នាំដល់លោក Ole Gunnar Solskjaer

    ក្លឹប Manchester United គ្រោងនឹងផ្តល់រង្វាន់ដល់គ្រូបង្វឹក Ole Gunnar Solskjaer តាមរយៈកិច្ចសន្យាថ្មីនៅរដូវកាលនេះ។
    ក្រុម United នឹងចាប់ផ្តើមការចរចាជុំវិញកិច្ចសន្យាថ្មីដែលមានរយៈពេលយ៉ាង ហោចណាស់ពីរឆ្នាំទៀតជាមួយនឹងគ្រូបង្វឹកសញ្ជាតិន័រវ៉េសរូបនេះនៅដំណាច់រដូវកាលនេះ។
    លោក Solskjaer រំពឹងថា នឹងទទួលបានប្រាក់ឈ្នួលបន្ថែមលើប្រាក់ខែ៧លានផោនក្នុងមួយឆ្នាំ ដែលគ្រោងនឹងចប់នៅឆ្នាំក្រោយ។ ចំណាត់ការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការគាំទ្រដល់គ្រូបង្វឹករូបនេះ។
    បច្ចុប្បន្ន ក្រុម United ដែលឈរនៅលេខរៀងទី២នៅក្របខណ្ឌ Premier League នៅពីក្រោយគូប្រជែង Manchester City ពេញចិត្តនឹងការវិវឌ្ឍនេះដែលកើតមាននៅក្រោមការដឹកនាំរបស់លោក។
    លោក Richard Arnoldនាយកគ្រប់គ្រងក្លឹបនេះបានកោតសរសើរការងារដែលលោក Solskjaer សម្រេចបាន។ លោក Arnold បាននិយាយថា "គ្មាននរណាម្នាក់ក្នុងពិភពលោកនេះសប្បាយចិត្តជាងខ្ញុំជាមួយនឹងជោគជ័យដ៏អស្ចារ្យដែលគាត់បាននាំ មកនេះទេ"៕
 

-->
adverise with khmeread