ឃាត់ជនសង្ស័យម្នាក់លួ​ច​ទ្វារឈើ៤ផ្ទាំងនៅផ្ទះខ្មោចបារាំង​សែសទាំងថៃ្ងចែស ​

កំពង់ស្ពឺ​ ៖​ ទ្វារផ្ទះនៅចំ​ណុចផ្ទះខ្មោចបារាំងសែស ដែលទុកចោលគ្មានអ្នកមើលថែរក្សា ត្រូវបានជនសង្ស័យម្នាក់លួចដោះយកទ្វារឈើអស់៤ផ្ទាំង​ ស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ កើតឡើងនៅថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០ នាទី ហើយត្រូវបានប៉ូលិសឃាត់ខ្លួនម្នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុន វល្លិ ភេទប្រុស​ អាយុ​២១​ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​រកស៊ី​ដឹកសត្វគោ​ បានយករ៉ឺម៉ក​ចូលលួចដោះយកទ្វារ​ឈើចំនួន​ ៤សន្លឹក​​ ដាក់លើរ៉ឺម៉​កបម្រុងដឹកចេញ​ ត្រូវ​បានប្រជាពលរដ្ឋ​បានរាយកា​រ​ណ៍​ប៉ូលិស​ចុះឃា​ត់បានជាក់​ស្ដែង​នាំខ្លួន​មកកាន់បុស្ដិ៍​រដ្ឋបា​ល​រការធំ​ដើម្បី​សាកសួរ​។

នៅចំពោះមុខសមត្ថកិច្ច​, ជនសង្ស័យបា​នឆ្លើយថា​ «ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកស​ម្ភារៈ​ទ្វារឈើក្នុងផ្ទះខ្មោចបារាំងសែស​ពិតមែន​​»។ សូមបញ្ជាក់​ថា ជនជាតិបារាំងមួយគ្រួសារបានស្លាប់អស់រយៈពេកយូរ​មកហើយ​ គ្មានសាច់ញាតិណាមកមើលថែ​រក្សាផ្ទះនោះទេរហូតមកដល់ពេលនេះ ។

បច្ចុប្បន្ន​សមត្ថកិច្ច​បានដកហូតរ៉ឺម៉កម៉ូតូនិងវត្ថុតាងសន្លឹកទ្វា​រឈើចំនួន​៤ផ្ទាំង​ ជាប្រភេទ​ទ្វារផ្ទះ​ រួចក​សា​ងសំ​ណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការ​នីតិវិធី​បន្ដ​៕

-->
adverise with khmeread