ឃាត់ជនសង្ស័យ២នាក់ក្នុងបទល្មើសគ្រឿងញៀននៅស្រុកឧដុ​ង្គ

កំពង់ស្ពឺ​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុក​ឧដុង្គ​ឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ២ករណី រយៈពេល២ថ្ងៃកន្លងមកនៅឃុំព្រះស្រែ និងឃុំមា​នជ័យ ស្រុកឧដុ​ង្គ ខេត្តកំពង់ស្ពឺ។

ករណីទី១-មុខសញ្ញាចាស់​ម្នាក់​ត្រូវ​បានកម្លាំងប៉ូលិស​ស្រុក​ឧដុង្គ​ ឃាត់​ពាក់ព័ន្ធ​ករណី​ជួញដូរ​រក្សា​ទុកប្រើប្រាស់នូវសារធា​តុញៀនខុស​ច្បាប់ នៅថ្ងៃពុធ​ ទី២៤ ខែមីនា ឆ្នាំ២០២១​ វេលា​ម៉ោង១២​និង៣០នាទី​ នៅចំណុចភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា មុខ​សញ្ញាសង្ស័យម្នាក់ឈ្មោះ ទីន សុខម៉េង​ ហៅ​ទុយ ភេទ​ប្រុស អាយុ​២​៥ឆ្នាំ​ រស់នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ​ ស្រុកឧដុ​ង្គ និងឆែកឆេររកឃើញ​ ១-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន​ចំនួន០១​ក​ញ្ចប់ធំ និង២-ជញ្ជីង​អេឡិចត្រូនិក​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន០១​គ្រឿង ។

ជនសង្ស័យបានឆ្លើយនិងទទួលស្គាល់ថា «ក្នុងកញ្ចប់នោះ​ជាគ្រឿង​ញៀនដែលខ្លួនបានមកពីបុគ្គលម្នា​ក់»​។ ចំណែក​ជនសង្ស័យបា​នបញ្ជូ​នមកអធិការដ្ឋានប៉ូលិសស្រុក​ ដើម្បី​បំពេញ​នីតិវិ​ធី​ រួចបញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ កសាងសំ​ណុំរឿង​បញ្ជូន​ទៅតុលាការចំណាត់ការ​បន្ត។

ករណីទី២-ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាង​ត្រូវបាន​កម្លាំងប៉ូលិសស្រុក​បង្រ្កាប​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​រក្សា​ទុក​ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នាថ្ងៃព្រហស្បតិ៍​ ទី២៥ ខែមិនា ឆ្នាំ២០២១​វេលាម៉ោង១០យប់​ នៅចំណុច​មាត់ស្រះទឹ​កខាងត្បូង ភូមិទំនប់អង្គ ឃុំមា​នជ័យ ស្រុកឧដុ​ង្គ ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា មុខសញ្ញា​ជាជនសង្ស័យឈ្មោះ ចន្ថា ធូ​ ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិទំនប់អង្គ ឃុំមានជ័យ​ ស្រុកឧដុង្គ។ ឆែកឆេររកឃើញ ១-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន២៤កញ្ចប់ (តូច២៣​មធ្យម០១​) និង២-ទូរស័ព្ទដៃចំនួន០៣គ្រឿង និងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀនមួយចំនួនទៀត​។​

ក្រោយសមត្ថកិច្ច​ឃាត់សាកសួរ​ជនសង្ស័យបា​ន​ឆ្លើយថា​ «គ្រឿងញៀន​ទាំងនោះខ្លួនបានទិញបន្ដពី​បុគ្គលមិនស្គាល់ឈ្មោះ​ (តាមរយៈ​ទូរស័ព្ទ​)​ គ្រឿង​ញៀននេះខ្លួនគ្រោងយកទៅចែកចាយបន្ដចៃ​ដ​ន្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​បានតែម្ដង»។ 

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបានកម្លាំងប៉ូលិស​ស្រុកឧដុង្គ​ បំពេញ​នីតិវិធី​បញ្ជូន​មក​ការិ​យាល័យ​ជំនាញ​ខេត្ត​ កសាងសំណុំរឿង​ចាត់ការ​ប​ន្ដ​៕

-->
adverise with khmeread