adverise with khmeread 70d0a996 d8ab 4eb7 90f0 c9f605f6aadb

លួច​រយៈពេល​៦​ឆ្នាំ​ទើបនឹង​ចាប់ខ្លួនបាន​

    ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តស្វាយរៀង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ នៅ​ថ្ងៃទី​១២​ ខែមេសា​ ឆ្នាំ​២០១៦​ តាម​ដីកា​តុលាការ​ពីបទ​លួច​កាលពី​ឆ្នាំ​២០១១​មកម្ល៉េះ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​បុរស​ខាងលើនេះ​គឺ​អនុវត្ត​ដីកា​លេ​ខៈ​01​ចខ​/012​ចុះ​ថ្ងៃទី​០៤ ខែ​មករា​ ឆ្នាំ២០១២​របស់​សាលាដំបូង​ខេត្តស្វាយរៀង ចាប់ខ្លួន​ឈ្មោះ ចាន់ រី ភេទ​ប្រុស​​អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពិការ​ ឃុំ​អំពិល ស្រុក រមាសហែក ខេត្តស្វាយរៀង ករណី​លួច​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ២០១១នៅ​ភូមិ​តា​សួស​ឃុំ​ត្រស់ ​ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​។​

    ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​រាំ​ធុងបាស់​បុណ្យ​ក្នុងភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល​ស្រុក​រមាសហែក ខេត្តស្វាយរៀង៕


         

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់