ថៃបញ្ជូនស្វាកន្ធាត់ទៅសម្រកទម្ងន់

សត្វស្វាគន្ធាត់មួយក្បាល ដែលគេរក្សាទុកនៅផ្សារថៃមួយដែលរីកមាឌដល់ទំហំគ្រោះថ្នាក់បន្ទាប់ពីអ្នកដំណើរឆ្លងកាត់ឱ្យចំណីវាស៊ីផ្តេសផ្តាស ឥឡូវត្រូវបានបញ្ជូនទៅជំរំសម្រកទម្ងន់ដើម្បីឱ្យមានរាងដូចដើមវិញ។

ស្វាឈ្មោះ Godzilla អាយុ៣ឆ្នាំត្រូវគេឃើញកាលពីដើមខែនេះនៅសង្កាត់មីនបុរីនៃទីក្រុងបាងកក ជាកន្លែងដែលភ្ញៀវទេសចរចោមរោមគ្នានៅតូបលក់ដូរមួយ កន្លែងដែលស្វានោះអង្គុយចាំស៊ីចំណី។

Godzilla ត្រូវបានប្រៀបធៀបជាមួយ Uncle Fatty ជាសត្វស្វាកន្ទុយវែង ដែលគេជឿថាបានស៊ីរហូតដល់ងាប់ខ្លួន។

នៅក្នុងវីដេអូ គេឃើញសត្វស្វាគន្ធាត់នោះជាប់នៅនឹងតូបលក់ដូរ ពាក់អាវពណ៌ខៀវឡើងតឹង។

ម្ចាស់តូបឈ្មោះ Manop និយាយថា Godzilla ធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក ប៉ុន្តែមិនអាចសម្រកទម្ងន់របស់វាបានទេ។ ឥឡូវនេះ Manop កំពុងបញ្ជូនសត្វស្វាទៅជំរំសម្រកទម្ងន់ក្នុងគោលបំណងធ្វើឱ្យវាមានរាងដូចស្វាធម្មតាវិញ។

នាង Manop និយាយថា នាងបានចិញ្ចឹម Godzilla បន្ទាប់ពីវាត្រូវបោះបង់ចោលដោយម្ចាស់តូបមុន។ នាងក៏បាននិយាយដែរថា នាងចិញ្ចឹមនិងមើលថែវាបានល្អណាស់ ប៉ុន្ដែមិនអាចរក្សាទម្ងន់វាឱ្យថេរបានទេ៕

-->
adverise with khmeread