adverise with khmeread 2f9cba26 3167 430a 943b 5450da0cae72

ឡង់​គ្រី​ស័​រ​អតីត​អភិបាលរងក្រុង​បុក​ម៉ូតូ​ក្រឡាប់​ធ្លាក់​ផ្លូ​វ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​

      កណ្តាល ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៍​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2Z-8899 បុក​ជាមួយ​ម៉ូតូ Dream-2015 ស្លាក​លេខ​ភ្នំពេញ 1FG-1200 បណ្ដាល​ឲ្យ​រថយន្ត​ឡង់​គ្រី​ស័​រ​ក្រឡាប់​ធ្លាក់​ផ្លូវ  រីឯ​ម៉ូតូ​ខ្ទេច​ស្ទើ​រទាំង​ស្រុង និង​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​២​នាក់ និង​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

       គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​១ ខាង​​កើត​វត្ត​ស្លា​កែ​ត ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង១​ ​និង​៣០​នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦​។ បន្ទាប់មក​ប៉ូលិស​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ។​

       ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ត​ឡង់​គ្រី​ស័​រ ខាងលើ​ជា​របស់លោក នួន សុមេធ អតីត​អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ទើបនឹង​ចូល​និ​រត្ត​ន៍៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់