កម្ទេចកម្ទីពីរ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX បង្កជាពន្លឺភ្លឺឆ្វាចពេញមេឃដូចអាចម៍ផ្កាយធ្លាក់

ប្រសិនបើអ្នករស់នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគពាយព្យនៃសហរដ្ឋអាមេរិក អ្នកប្រហែលជាឃើញទិដ្ឋភាពអាចម៍ផ្កាយធ្លាក់ចម្លែកលើផ្ទៃមេឃងងឹតកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ មីនា។ ប៉ុន្ដែអាចម៍ផ្កាយដែលអ្នកមើលឃើញនោះគឺជាកម្ទេចកម្ទីយានរបស់ក្រុមហ៊ុន SpaceX ដែលធ្លាក់ឆេះក្នុងបរិយាកាសផែនដីតែប៉ុណ្ណោះ។

នៅថ្ងៃទី៤ មីនា ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេតចំនួន ៦០ ទៅកាន់ដងតារាវិថីនៅលើរ៉ុក្កែត Falcon 9 ដែលមានពីរដំណាក់កាល។ ទីភ្នាក់ងារអាកាសធាតុជាតិ (NWS) ក្នុងក្រុង Seattle បានសរសេរថា "វត្ថុភ្លឺនៅលើមេឃដែលគេរាយការណ៍យ៉ាងទូលំទូលាយគឺជាកម្ទេចកម្ទីបាក់បែកពីរ៉ុក្កែត Falcon 9 ដំណាក់កាលទី ២។ អ្នកជំនាញគិតថា ដំណាក់កាលដែលរ៉ុក្កែតព្យាយាមចូលផែនដីឡើងវិញគឺជាអ្វីដែលបង្កឱ្យផ្ទៃមេឃភ្លឺឆ្វាច" ។ ពួកគេបានបន្ថែមនៅក្នុងឃ្លីបវីដេអូថា "មិនមានផលប៉ះពាល់ដែលរំពឹងទុកលើដីនៅក្នុងតំបន់របស់យើងនៅពេលនេះទេ"៕

 

-->
adverise with khmeread