រថយន្ដ​ FORD និងរថយន្ដដឹកប្រេង PTT បុកគ្នានៅកំណាត់ផ្លូវជាតិលេខ៤

កំពង់ស្ពឺ ៖​ មានករណីគ្រោះថ្នាក់​ចរា​ចរណ៍​រវាងរថយន្ដ​ FORD និងរថយន្ដដឹកប្រេង PTT កើតឡើងនៅផ្លូវជាតិ​លេខ​ ​៤​ នៅគីឡូម៉ែត្រ​៨២-៨​៣​ នៅចំណុចភូមិទី១​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ នាវេលា​ម៉ោង​០៥និង៥៤នាទី​ព្រឹក​ព្រលឹម​ ថៃ្ង​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២​១ សំណាងល្អមិនមានអ្នករបួស​និងអ្នកបាត់បង់ជីវិត​នោះទេ​។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើនេះបង្កឡើង​រវាងរថ​យន្ត FORD ប្រភេទ​ដឹកទំនិញ​​ ពណ៌​ស​ ពាក់​ស្លាកលេខ 2AQ-6556  បើកបរឈ្មោះ គង់ រ៉ាឌី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទី៦​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ជាមួយរថយន្តដឹកប្រេងឥន្ធនៈ​ក្រុមហ៊ុន​ PTT ស្លាក​លេ​ខ​ ភ្នំពេញ ​3E-9559 អ្នកបើកបររថយន្ដដឹកប្រេង​ គេចខ្លួន​បាត់។

យោងតាមព័ត៌មាន​បឋមបានឱ្យដឹងថា​ រថយន្ត​ទាំង​ពីរ​បើកបរក្នុងទិស​ដៅបញ្រ្ចាសគ្នា​ គឺរថយន្ត​ដឹក​ប្រេងបើក​បរពី​ទិស​ខា​ង​កើត​ឆ្ពោះ​ទៅទិសខាងលិច​ លុះមកដល់ចំណុ​ច​ខាងលើ បានរេចង្កូតចូលទៅចំណែកផ្លូវម្ខាងឆ្វេង​ រួចទៅបុករថយន្តម៉ាក FORD តែម្តង។

ក្នុងហេតុការ​ណ៍​ខាងលើ​ មិនបណ្តាល​ឱ្យ​មានម​នុស្ស​រងរបួស​ ឬគ្រោះថ្នាក់​ដល់អាយុជីវិតឡើយ​ ហើយសមត្ថកិច្ច​បន្ដ​សម្រួល​ចរាចរណ៍​នៅចំណុ​ចកើត​ហេតុ ឱ្យការធ្វើ​ចរាចរណ៍​មានលក្ខណៈ​ធម្មតា​ទៅវិញ​ទៅ​មក​​។ 

បច្ចុប្បន្នមធ្យោបាយ​រថយន្ត​ទាំងពីគ្រឿងត្រូវបានសមត្ថកិច្ច​បានយ​កមករក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋានប៉ូលិសស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread