អ្នកញៀនល្បែងស៊ីសងបៀរ ខ្លាឃ្លោក ច្រើននាក់ត្រូវបានប៉ូលិសអប់រំ

ឧត្ដរមានជ័យ ៖​ អ្នកលេងល្បែងច្រើននាក់ត្រូវបានប៉ូលិសក្រុងសំរោង និង កម្លាំងប៉ូលិសស្រុកបន្ទាយអំពិល អប់រំនៅនឹងកន្លែងកាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២១ ខណៈពួកគេកំពុងលេងល្បែងបៀរ ខ្លាឃ្លោក យ៉ាងអនាធិបតេយ្យ។

ប៉ូលិសនិយាយថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិសខេត្ត កម្លាំងប៉ូលិសក្រុងសំរោងនិងកម្លាំងប៉ូលិសស្រុកបន្ទាយអំពិល បានចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងចំនួន០២កន្លែងផ្សេងគ្នា។

ប៉ូលិសបន្តថា កម្លាំងប៉ូលិសក្រុងសំរោង បានចុះអប់រំកន្លែងលេងល្បែងស៊ីសងបៀរ នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង នាថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល និងនៅថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២១​ វេលាម៉ោង​២រសៀល​ កម្លាំងប៉ូលិសស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងស៊ីសង បៀរ ខ្លាឃ្លោក នៅចំណុចភូមិស្រះស្រង់​ ឃុំ​គោកខ្ពស់​ ស្រុកបន្ទាយអំពិល​។

ករណីខាងលើ កម្លាំងជំនាញបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេងជាច្រើននាក់ នៅនឹងកន្លែងកើតហេតុដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត៕

-->
adverise with khmeread