បញ្ជូនជនបរទេស២នាក់ពីខេត្តបាត់ដំបងទៅកាន់នាយកដ្ឋានន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

បាត់ដំបង ៖​ លោកឧត្តមសេ​នីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ស្នង​ការរងទទួលបន្ទុកដឹកនាំ​ផែនការ​ងារអ​ន្តោប្រវេសន៍បាន​ដឹកនាំប៉ូលិសការិ​យាល័យជំនាញបញ្ជូនជនបរទេស០២​នាក់ទៅកាន់នាយកដ្ឋានជំនាញអន្តោប្រវេសន៍ចាត់ការបន្តតាមនីតិវិធី គឺម្នាក់ពាក់ព័ន្ធស្នាក់នៅខុសច្បាប់និងម្នាក់ទើបចេញពីពន្ធនាគារ នាព្រឹកថ្ងៃទី២៦​ ខែ​មីនា​ ឆ្នាំ​២០២១​។

ប៉ូលិសនិយាយថា ជនបរទេស២នាក់រួមមាន ១-ឈ្មោះ Christopher James Do​negan ភេទប្រុស​ អាយុ៥១ឆ្នាំជនជាតិអាមេរិក និង២-ឈ្មោះ​ Jin Taishan ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ ជនជាតិចិន។ 

ប៉ូលិសបន្តថា កាលពីថ្ងៃទី​ ២៥​ ខែ​ មីនា​ ឆ្នាំ​២០២១​ ប៉ូលិសបានទទួលជន​បរ​ទេស៣នាក់​ ដែលពីរនាក់ទទួលពីមណ្ឌលចត្តាឡីស័កស្រុក​សង្កែ​ ក្រោយពីរូបគាត់បានធ្វើចត្តាឡីស័ករួចហើយ ក្នុងនោះមាន ១-ឈ្មោះ Christopher James Do​negan ភេទប្រុស​ អាយុ៥១ឆ្នាំ ជនជាតិអាមេរិក និង២-ឈ្មោះ Luke Daniel George ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ ជនជាតិ​ អាមេរិក​។ 

ចំណែកម្នាក់ទៀតឈ្មោះ​Jin Taishan ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ ជនជាតិចិន​ បានទទួលពីអង្គភាពពន្ធ​នាគារខេត្តបាត់ដំបង​ បន្ទាប់ពីបុរសរូបនេះបានទទួលទោសព្រ​ហ្មទណ្ឌនៅពន្ធនាគារខេត្តបាត់ដំបងរួចមក។ 

ប៉ូលិសបន្តថា ដោយសារឈ្មោះ Christopher Ja mes Do​negan ភេទប្រុស​ ជនជាតិអាមេរិក​ ទិដ្ឋាការរបស់គាត់ត្រូវផុតកាលបរិច្ឆេទកំណត់និងឈ្មោះ​ ​Jin Tai shan ភេទប្រុស​ ជនជាតិចិនទើបចេញពីពន្ធនាគារដែលត្រូវបញ្ជូនពួកគាត់ទៅនាយ​កដ្ឋានជំនាញអនុវត្តតាមជំនាញនិងច្បាប់។

ចំពោះជនបរទេសឈ្មោះ Luke Daniel George ភេទប្រុស​ ជនជាតិ​​អាមេរិក ដែលទិដ្ឋាការរបស់គាត់នៅមានសុពលភាពនៅឡើយបានអនុញ្ញាតឱ្យគាត់វិលទៅទីកន្លែងស្នាក់នៅវិញ៕


 

-->
adverise with khmeread