ឃាត់បុរសម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកមោងឫស្សី

បាត់ដំបង ៖ លោកវរសេនី​យ៍ឯក ស គឹមឡុង  អធិការប៉ូលិសស្រុកមោងឫស្សី  បានដឹក​នាំកម្លាំងប៉ូលិសក្នុងអង្គភាព សហការជា​មួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល បានចុះបង្រ្កាបករណីរក្សា​ទុក ដោយខុសច្បាប់នូវសារធាតុញៀន០១ករ​ណី​ក្នុងបទល្មើសជាក់ស្ដែង ក្នុងកិច្ចប្រតិបត្តិការ​នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​៩​និង១៥នាទីព្រឹក។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះឃិត ឃឿន  ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ដំបង។ វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចសថ្លាចំនួន០២កូនថង់មានទម្ងន់​១.៧២ក្រាម ទាំងសំប​ក​ (​ សង្សយ័មានសារធាតុញៀន) ប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE, ២-ដែកកេះចំនួន០៣, ៣-ទូរស័ព្ទចំនួន០១គ្រឿង, ៤-កញ្ចប់បារីចំនួន០១, ៥-ប្រាក់រៀលចំនួន៣០, ០០០រៀល (បីម៉ឺនរៀល) និង៦-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យនិងវត្ថុតាងមកការិ​យាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


 

-->
adverise with khmeread