ចេះតែឈឺដើមទ្រូងទៅឆ្លុះកាំរស្មីអ៊ិច ទើបដឹងថាមានផ្លែកាំបិតក្នុងដើមទ្រូង ពេលពេទ្យសួរមូលហេតុរឹតតែនឹកស្មានមិនដល់

បុរសហ្វីលីពីនម្នាក់ដែលមានអារម្មណ៍ចេះតែឈឺដើមទ្រូងក្នុងខែត្រជាក់ បានដឹងថា គាត់មានផ្លែកាំបិតប្រវែង៤អ៊ីញនៅក្នុងទ្រូងគាត់ បន្ទាប់ពីទៅឆ្លុះមើលកាំរស្មីអ៊ិច។

Kent Ryan Tomao វ័យ២៥ឆ្នាំមានភាពស្រឡាំងកាំង នៅពេលវេជ្ជបណ្ឌិតប្រាប់គាត់ថា គាត់មានផ្លែកាំបិតជាប់នៅនឹងដើមទ្រូងកៀកនឹងសួត។ គាត់បានឆ្លងកាត់ការឆ្លុះកាំរស្មីអ៊ិចដែលគេតម្រូវដើម្បីបានដាក់ពាក្យសុំការងាររុករករ៉ែនៅក្រុង Agusan del Sur ហើយមិននឹកស្មានថាមានរឿងបែបនេះទេ។ គាត់បានប្រាប់គ្រូពេទ្យនៅទីក្រុង Kidapawan ថាពេលខ្លះគាត់ឈឺចាក់ក្នុងដើមទ្រូងនៅខែត្រជាក់មិនធម្មតា ប៉ុន្តែមិនបានគិតច្រើនពេកទេ។ ហើយគាត់មិននឹកស្មានថាមានផ្លែកាំបិតនៅចំទ្រូងរបស់គាត់ទេ។

Tomao បានប្រាប់ទៅស្ថានីយវិទ្យុមួយថា "ខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ឈឺចាប់នៅក្នុងទ្រូងរបស់ខ្ញុំនៅពេលអាកាសធាតុត្រជាក់។ តែខ្ញុំមិនដឹងថាមានកាំបិតនៅទ្រូងរបស់ខ្ញុំទេ"។

នៅពេលសួរថាម៉េចបានផ្លែកាំបិទទៅជាប់ក្នុងដើមទ្រូងចឹង Tomao បានប្រាប់ទៅពេទ្យថា គាត់ធ្លាប់ជាជនរងគ្រោះពីការវាយដោយកាំបិតកាលពីមួយឆ្នាំមុន។ ថ្ងៃមួយគាត់បានជិះម៉ូតូនៅចុងខែមិថុនា បន្ទាប់មកគាត់ត្រូវបានចាក់ដោយពួកជើងកាងមួយក្រុម។ គាត់មិនបានចាំពីឧបទ្ទវហេតុនោះយ៉ាងម៉េចទេ គាត់បានដឹងត្រឹមថាប៊ិះនឹងអស់ជីវិត នៅពេលត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងវេជ្ជបណ្ឌិតសង្គ្រោះគាត់។

បុរសវ័យ២៥ឆ្នាំរូបនេះគ្មានគម្រោងប្ដឹងគ្រូពេទ្យដែលសង្គ្រោះជីវិតគាត់ ដែលមិនបានដកផ្លែកាំបិតចេញនោះទេ ហើយបច្ចុប្បន្នគាត់ចង់វះកាត់ផ្លែកាំបិតនោះចេញ ដើម្បីអាចឱ្យគាត់បានដាក់ពាក្យធ្វើការជាកម្មករជីករ៉ែបន្តទៀត៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត