ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកសំឡូត​ ​

បាត់ដំបង ៖ ប៉ូលិសស្រុកសំឡូត សហការជា​មួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស៊ុង បានចុះបង្រ្កាបករណីរក្សា​ទុក ដោយ​ខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​១០​ និង២៥នាទីយប់នៅចំណុចផ្លូវបំបែកស្ពាន​វែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត​ ​ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ញ៉ឹប ផានិត ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈ​មណ្ឌល,២-ឈ្មោះ ប៊ុន ភារីន ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈ​មណ្ឌ​ល និង៣-ឈ្មោះ ថាន ចាន់ថន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិស្តៅ ឃុំស្តៅ ស្រុករតនៈ​មណ្ឌល ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិក ពណ៌សថ្លាចំនួន ០១កូនថង់ សង្ស័យមានសាធាតុ​ញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE, ទូរស័ព្ទដៃចំនួន០៣គឿង (ចាស់) និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស្លាកលេខ 1AJ-8360 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំ​បញ្ជូនជនសង័្សយ និងវត្ថុតាងមកការិ​យាល័យជំនាញដើម្បីចាត់ការ​បន្តតាមផ្លូវច្បាប់៕


 

-->
adverise with khmeread