adverise with khmeread Guus hiddink to be named chelsea

លោក Guus Hiddink នឹង​ចូល​ដឹកនាំ Chelsea បណ្តោះអាសន្ន​

​ក្រុម​តោ​ខៀវ Chelsea នឹង​តែងតាំង​លោក Guus Hiddink ជា​គ្រូបង្វឹក​ថ្មី​រហូតដល់​ចប់​រដូវ​កាល​បន្ទាប់ពី​លោក Jose Mourinho ត្រូវបាន​បណ្តេញចេញ នេះ​បើ​យោងតាម​របាយការណ៍​នានា​របស់​អង់គ្លេស​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​ត្រូវបាន Chelsea ទាក់ទង​ឲ្យ​មក​ដឹកនាំ​រយៈពេល​ខ្លី ដូច​កាលពី​ពាក់កណ្តាល​រដូវ​កាល ២០០៨/០៩​។ លោក Guus Hiddink នៅពេល​នោះបាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ FA Cup ប៉ុន្តែ​ចាញ់​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​ក្របខ័ណ្ឌ Champions League នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​គ្រាប់​បាល់ Away Goal​។​

​បើ​យោងតាម​សារព័ត៌មាន Telegraph កិច្ចព្រមព្រៀង​នាំយក​គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់​មក​ទឹកដី Stamford Bridge បណ្តោះអាសន្ន​ត្រូវបាន​ឯកភាព​រួចហើយ​។ គ្រូបង្វឹក​វ័យ ៦៩ ឆ្នាំ ដែល​ពោ​ពេញ​ទៅដោយ​បទពិសោធន៍​ក្នុង​បាល់ទាត់​សម័យ​ទំនើប​រូបនេះ ត្រូវគេ​រំពឹងថា​នឹង​ជួយ Chelsea ឲ្យ​គេច​ផុតពី​តំបន់​កាត់ចោល​ជាក់​ជាមិនខាន​។​

​គេ​នៅតែមាន​មន្ទិល​ថា​តើ​លោក Guus Hiddink អាច​នឹង​បន្ត​ទៅដល់​រដូវ​កាល​ក្រោយ​ឬ​យ៉ាងណា ដោយ​គ្រូបង្វឹក​កំពូលៗ​មួយចំនួន​ដូចជា​លោក Diego Simeone និង លោក Antonio Conte តាម​ដឹង​ត្រូវបាន​ម្ចាស់​ក្លឹប Chelsea លោក Roman Abramovich កំពុង​សម្លឹង​ឃើញ​ដើម្បី​យកមក​ធ្វើជា​គ្រូបង្វឹក​អចិន្ត្រៃយ៍ ខណៈដែល​គ្រូបង្វឹក​ទាំងពីរ​បច្ចុប្បន្ន​អាច​ហៅ​មក​គ្រប់គ្រង​បាន​គ្រប់ពេល​៕

​ប្រភព​៖ មេត្រូ​

adverise with khmeread

មតិយោបល់