adverise with khmeread B9ff1948 11f2 4310 9b09 678fd8e6b00e

ស្ទាក់​វាយ​ឲ្យ​របួស​និង​កាប់បំផ្លាញ​ម៉ូតូ​ប៉ូលិស​ឃាត់ខ្លួន​២​នាក់​

    ពោធិសាត់ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បាកាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៩ ​និង៣៥នាទី​ ព្រឹក​ថ្ងៃ​១២ ខែ​មេសា ​ឆ្នាំ​២០១៦​​ ​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​ឲ្យ​របួស​មនុស្ស​២​នាក់​និង​កាប់បំផ្លាញ​ម៉ូតូ​២​គ្រឿង កាលពី​ថ្ងៃ១០ ខែ​មេសា​ ឆ្នាំ​២០១៦​នៅ​ភូមិ​វត្ត​ជ្រែ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិសាត់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ុក វុទ្ធី ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​ជ្រែ ​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន ​ខេត្ត​ពៅ​ធិ៍​សាត់ និង​ជនរងគ្រោះឈ្មោះ ​កុល សុភា​រិ​ន​​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាង​លើ​។​

    ចំណែក​ជនសង្ស័យ​2​នាក់​គឺ​1-ឈ្មោះ ​ងួន ដា ភេទប្រុស ​អាយុ២២​ឆ្នាំ​រស់នៅ​ភូមិ​ចា​យ៉ូ​វ​ឃុំ​មេទឹក​ស្រុក​បាកាន​ខេត្តពោធិ៍សាត់ និង 2-ឈ្មោះ ​សុខ ដា​លី ភេទប្រុស ​អាយុ​១៥ឆ្នាំ​​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

     បច្ចុប្បន្ន​ប៉ូលិស​កំពង់​បង្ក​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់