ឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន៣១កញ្ចប់នៅស្រុកបាទី

តាកែវ ៖ កម្លាំងប៉ូលិសជំនាញស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលត្រពាំងសាប បានចុះបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នាថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ តុំ ផា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា៣១កញ្ចប់ (ធំ០៣កញ្ចប់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ និងសម្ភារមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

-->
adverise with khmeread