លោក Roberto Martinez អះអាងថា Eden Hazard អន្ទះសាចង់វិលត្រឡប់មកកាន់ការប្រកួត

        លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកបានសារភាពថា កីឡាករឆ្នើម Eden Hazard របស់ក្លឹប Real Madrid ដែលញាំញីដោយសារបញ្ហារបួសនោះ អន្ទះសាចង់វិលត្រឡប់មកកាន់សកម្មភាពប្រកួតវិញ បន្ទាប់ពីមានរបួសជាថ្មី។

        ខ្សែបម្រើស្លាបរូបនេះអវត្តមាននៅក្នុងជំនួបបើកឆាកជម្រុះវើលខាប់របស់ក្រុមបែលហ្ស៊ិកជាមួយក្រុមវ៉េល បន្ទាប់ពីមានបញ្ហារបួសក្នុងយុទ្ធនាការនៅក្របខណ្ឌ La Liga របស់អេស្ប៉ាញ។

         Hazard ដែលរំពឹងថា នឹងវិលត្រឡប់មកវិញនៅពាក់កណ្តាលខែមេសា បានខកខាន ២៣ ប្រកួតរួចហើយនៅរដូវកាលនេះ ដោយសារតែបញ្ហារបួសនិងការឆ្លងវីរុសកូរ៉ូណា។ មានព័ត៌មាននៅអេស្ប៉ាញប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា Hazard មិនត្រូវគ្នាជាមួយគ្រូបង្វឹក Zinedine Zidane របស់ក្លឹប Real Madrid ជុំវិញការធ្វើមិន បានល្អនិងបញ្ហារបួសញឹកញាប់ ប៉ុន្តែលោក Martinez អះអាងថា កីឡាកររូបនេះពិត ជាចង់វិលត្រឡប់មកលេងវិញមែន។

        លោក  Martinez បាននិយាយកាលពីថ្ងៃសុក្រថា "ខ្ញុំគិតថា Hazard រក្សាភាពស្ងប់ស្ងាត់គ្រប់ស្ថានការណ៍ ប៉ុន្តែនៅពេលនេះគាត់អន្ទះសាចង់វិលត្រឡប់មកកាន់ទីលានប្រកួត។ មិនថា អ្នកមានបទពិសោធប៉ុណ្ណានោះទេ នៅពេលអ្នកជាកីឡាករដែលមិនបានបង្ហាញមុខលើទីលានប្រកួត អ្នកនឹងមានអារម្មណ៍ចម្លែក"។

        លោកបន្តថា "វាពិតជាពិបាកនៅពេលអ្នកធ្លាប់លេងអស់រយៈពេល ១២ ទៅ១៣ រដូវកាលពេញ៩០នាទីរាល់ពេល ហើយភា្លមៗនោះ អ្នកមិនអាចធ្វើអ្វីដែលអ្នកតែងតែធ្វើនោះ"៕

-->
adverise with khmeread