ក្លឹបChelseaកំពុងសម្លឹងមើលលទ្ធភាពផ្ទេរកីឡាករJesus Coronaរបស់ក្លឹបPortoក្នុងតម្លៃ២១,៤លានផោនហើយចង់សម្រេចកិច្ចព្រមព្រៀងមុនខែមិថុនា។
លោកThomas Tuchelរីករាយនឹងជោគជ័យជាមួយការងារជាអ្នកចាត់ការក្លឹប Chelsea ហើយលោកបានរៀបចំផែនការសម្រាប់ផ្ទេរកីឡាករនៅរដូវក្តៅនេះដោយកីឡាករJesus Coronaគឺជាគោលដៅផ្ទេរ។
កីឡាករសញ្ជាតិម៉ិកស៊ិក ដែលបានបង្ហាញមុខក្នុងតំណែងស្លាបស្តាំឬការពារស្លាបស្តាំនោះធ្វើបានល្អសម្រាប់ក្រុមPortoដែលត្រូវប្រឈមមុខជាមួយក្រុមChelsea នៅវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌChampions Leagueនៅរដូវកាលនេះបន្ទាប់ពីកី ឡាកររូបនេះ រកបាន៣គ្រាប់និងជួយបង្កើតឱកាស១១លើកក្នុង៤០ប្រកួតកន្លងមក។
ក្លឹបChelseaបានផ្តោតគោលដៅលើកីឡាករCoronaជាថ្មី បន្ទាប់ពីខកខានមិន បានផ្ទេរកីឡាកររូបនេះកាលពីឆ្នាំមុន។ របាយការណ៍អះអាងថា កីឡាករវ័យ២៨ឆ្នាំរូបនេះមានលក្ខខណ្ឌទិញផ្តាច់២១.៤លានផោនក្នុងកិច្ចសន្យារបស់ខ្លួន ប៉ុន្តែលក្ខខណ្ឌនេះ មានសុពលភាពត្រឹមខែមិថុនាប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ក្លឹបChelseaឬក្លឹបណាមួយដែលចង់បានកីឡាកររូបនេះត្រូវតែចំណាយរហូតដល់៣៤លានផោន ដើម្បីនាំយកកីឡាកររូបនេះចេញពីពហុកី ឡាដ្ឋានEstadio do Dragao ៕
