Sadio Mane សារភាពថា ក្រុម Liverpool មិនគួររកលេស ចំពោះបរាជ័យរបស់ខ្លួននៅរដូវកាលនេះទេ

        កីឡាករ Sadio Mane បានអះអាងថា ក្រុម Liverpool មិនគួររកលេសចំពេលធ្លាក់ទម្រង់លេងក្នុងយុទ្ធនាការក្របខណ្ឌ Premier League ហើយបានទាមទារឲ្យមានការសហការគ្នា ខណៈក្រុមហង្សក្រហមត្រៀមខ្លួនសម្រាប់ការប្រកួតបន្តនៅរដូវកាលនេះ។

        ក្រុមរបស់លោក Jurgen Klopp បានខ្ទាតចេញពីការប្រកួតប្រជែងយកពានជើង ឯកក្របខណ្ឌ Premier League អំឡុងរដូវរងារ បន្ទាប់ពីរកបានជ័យជម្នះត្រឹម៣ ប្រ កួតនៅក្នុង១៤ ប្រកួតក្នុងលីកចាប់ពីដើមខែមករាដល់ដើមខែមីនា ដោយបច្ចុប្បន្នស្ថិតក្រោមក្រុមកំពូលទាំងបួននៅឡើយ។

        កាលវិភាគប្រកួតរបស់ក្រុម Liverpool ហាក់ដូចជាចង្អៀតបន្តិចហើយបន្ទាប់ពីការសម្រាកជាអន្តរជាតិនៅខែមីនានេះ ដោយពួកគេត្រូវប្រឈមមុខជាមួយក្រុមកាំ ភ្លើងធំ Arsenal និងក្រុម Manchester United នៅក្នុងលីក ស្របពេលត្រូវប្រឈមមុខ នឹងក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid នៅវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ Champions League ផងដែរ។

        ប៉ុន្តែ Sadio Mane អះអាងថា ក្រុម Liverpool កំពុងព្យាយាមស្វែងរកដំណោះ ស្រាយ ហើយគួរតែក្លាយជាអ្នកប្រយុទ្ធពិតប្រាកដ ខណៈក្រុមនេះចង់ប្រែក្លាយរដូវកាលរបស់ខ្លួនឡើងវិញ។

        កីឡាករជម្រើសជាតិសេណេហ្គាល់រូបនេះបាននិយាយថា "យើងត្រូវតែដោះ ស្រាយស្ថានការណ៍នេះ ហើយត្រូវមានការជឿជាក់ ប៉ុន្តែបន្តប្រយុទ្ធ រក្សាកម្លាំងចិត្ត ហើយឆ្ពោះទៅមុខម្តងទៀត"។

កីឡាកររូបនេះបន្តថា "បើអ្នកជាអ្នកប្រយុទ្ធ អ្នកមិនត្រូវព្យាយាមរកលេសទេ។ យើងមកទៅនេះ ដើម្បីស្វែងរកដំណោះស្រាយ"៕

-->
adverise with khmeread