ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើននៅមីយ៉ាន់ម៉ាប្រកាសថាពួកគេនឹងមិនឱបដៃឈរមើលទេ ប្រសិនបើទាហានបន្តសម្លាប់បាតុករ

មេដឹកនាំនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏ធំមួយបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាជាច្រើននឹងមិនឈរឱបដៃមើលនិងមិនធ្វើអ្វីសោះ ប្រសិនបើកងកម្លាំងយោធាបន្តសម្លាប់អ្នកតវ៉ា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនិងសាក្សីក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់ ក្រុមអ្នកតវ៉ា ៩១ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍។

ឧត្តមសេនីយ៍ Yawd Serk មេទ័ពព្រៃ RCSS ក្នុងរដ្ឋសាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "ទិវាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាមិនមែនជាទិវាកងកម្លាំងប្រដាប់អាវុធទេ វាប្រៀបបីដូចជាទិវាដែលពួកគេសម្លាប់ប្រជាជន"។

លោកបានបន្ថែមថា "វាមិនមែនសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យនោះដែរ វាជារបៀបដែលពួកគេធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យ។ ប្រសិនបើពួកគេនៅតែបន្តបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានិងសម្លុតប្រជាជន ខ្ញុំគិតថាក្រុមជនជាតិភាគតិចទាំងអស់នឹងលែងឈរឱបដៃមើលនិងមិនធ្វើអ្វីសោះទៀតហើយ"។

ក្រុម RCSS ដែលធ្វើប្រតិបត្តិការនៅជិតព្រំដែនថៃគឺជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ដែលថ្កោលទោសរដ្ឋប្រហារនិងប្តេជ្ញាឈរខាងក្រុមបាតុករ។ ក្រុមប្រដាប់អាវុធជនជាតិភាគជាង២០ក្រុមបានត្រួតត្រាមួយផ្នែកធំនៃប្រទេសមីយ៉ាន់ម៉ា៕

-->
adverise with khmeread