សំណើច ៖ បុរសម្នាក់មកផ្ទះវិញឃើញឆ្កែគាត់កំពុងពាំសាកសពទន្សាយរបស់អ្នកជិតខាង។
នឹកគិតក្នុងចិត្តថាឆ្កែគាត់ច្បាស់ជាបានសម្លាប់ទន្សាយគេ និងខ្លាចអ្នកជិតខាងខឹង បុរសនេះក៏យកសាកសពទន្សាយលាងទឹកសម្អាត ហើយយកវាទៅទុកក្នុងទ្រុងវិញ ដោយសង្ឃឹមថា អ្នកជិតខាងយល់ថាវាងាប់ដោយមូលហេតុធម្មជាតិ។
នៅថ្ងៃបន្ទាប់ អ្នកជិតខាងសួរគាត់ថាតើមានដឹងថាមានរឿងអ្វីកើតឡើងចំពោះទន្សាយគាត់អត់? បុរសនេះឈរអេះចង្កា រួចតបថា "អូ ខ្ញុំមិនដឹងទេ...តើមានរឿងអីកើតឡើង?"។
អ្នកជិតខាងបកស្រាយ "យើងទើបឃើញទន្សាយងាប់ពីម្សិលមិញ។ រឿងចម្លែកគឺថា ក្រោយយើងកប់វាទៅហើយនោះ ស្រាប់តែមានមនុស្សមកគាស់ផ្នូរវា លាងសម្អាតវា ហើយដាក់វានៅក្នុងទ្រុងវាវិញ។ ម្តុំភូមិយើងសម្បូរមនុស្សរោគចិត្តណាស់ សូមប្រយ័ត្នប្រយែង!"៕
