ទាហានអាមេរិកម្នាក់ហ្វឹកហាត់ខុសបច្ចេកទេស បាញ់យន្តហោះខ្លួនឯង ដែលជាយន្តហោះចម្បាំងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

យើងទាំងអស់គ្នាមានថ្ងៃស៊យនៅការិយាល័យ ប៉ុន្តែអ្នកបើកយន្តហោះចម្បាំងម្នាក់នេះស៊យជាងយើងទៀត។

កាលពីដើមខែនេះកងម៉ារីនម្នាក់ដែលបើកយន្តហោះចម្បាំង F-35B បានច្រឡំបាញ់ខ្លួនឯង ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់នៅឯ Yuman Range Complex នៅរដ្ឋ Arizona សហរដ្ឋអាមេរិក។

ការជិះយន្តហោះចម្បាំងបាញ់ខ្លួនឯងនេះមិនត្រឹមតែជាការអាម៉ាស់ប៉ុណ្ណោះទេ តែវាថែមទាំងបង្កការខូចខាតយន្តហោះគិតជាទឹកប្រាក់២,៥លានដុល្លារទៀតផង។

ដោយបន្ថែមអំបិលលើមុខរបួស យន្តហោះ F-35 ត្រូវបានគេរាយការណ៍ថាជាគ្រឿងសព្វាអាវុធថ្លៃបំផុតមួយរបស់អាមេរិក។ កម្មវិធីផលិតយន្តហោះនេះទាំងមូលត្រូវគេគិតថាមានតម្លៃប្រហែល ១ លានលានដុល្លារ។

ខណៈដែលឧបទ្ទវហេតុនេះទំនងជាបំបាក់អំនួតរបស់យន្តហោះដ៏ថ្លៃបំផុតនេះ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ហើយពួកគេអាចចុះចតយន្តហោះបានដោយសុវត្ថិភាព។

អ្នកនាំពាក្យកងម៉ារីនលោកឧត្តមសេនីយ៍ទោ Andrew Wood បានបញ្ជាក់ប្រាប់វេបសាយ Military.com នាពេលនោះថា "ឧបទ្ទវហេតុនេះមិនបានធ្វើឱ្យបុគ្គលិកយោធាណាម្នាក់រងរបួសទេ ហើយការស៊ើបអង្កេតអំពីឧបទ្ទវហេតុនេះកំពុងធ្វើឡើង" ។

យន្តហោះចម្បាំង F-35B នេះផងដែរក្នុងមួយគ្រឿងមានតម្លៃ ១៣៥,៨លានដុល្លារ៕ 

-->
adverise with khmeread