adverise with khmeread F5a2f0dd 39f3 4313 a188 d9fcc3600dbe

ចោរ​ប្រដាប់អាវុធ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ Zoomer X ពី​នារី​ម្នាក់​បានសម្រេច​នៅ​សង្កាត់​ទួល​សង្កែ​

     ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក Zoomer X បានសម្រេច ខណៈពេល​នាង​វិលត្រឡប់​មកពី​ផ្ទះ​មិត្ត​ភក្ត្រ​វិញ​ដល់​មុខផ្ទះ​។​

     អំពើ​ប្លន់​ខាងលើនេះ កើតឡើង កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦ តាមផ្លូវ​លេខ​៩០៧ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

     នារី​រងគ្រោះ​មានឈ្មោះ ថោង ចាន់​រស្មី អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

     បើតាម​សម្តី​រៀបរាប់​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នាង​បាន​ទៅ លេង​ផ្ទះ​មិត្ត​ភក្ត្រ​នៅ​ម្តុំ​ណាហ្គា​វើ​ល។ ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer X ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ FK-2574 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០៧ ពេលមកដល់​ផ្លូវ​ចូល​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ប្រដាប់​ដោយ​កាំភ្លើងខ្លី បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ និង​គំរាម​បាញ់​យក​ម៉ូតូ។​

     ជនរងគ្រោះ​បន្តថា ដោយសារតែ​ភ័យ​តក់​ស្ល​ត់​ពេក​នោះ រូបនាង​បាន​ផ្តួល​ម៉ូតូ​ចោល ទើប​ក្រុម​ជនសង្ស័យ​លើក​ម៉ូតូ​យកទៅ​បាត់​តែម្តង ដោយ​មិន​រំខាន់​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់​នោះទេ។​

     ក្រោយមក​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បីឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់