រថយន្តស្ទួចបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកឧបករណ៍តន្ត្រីពីចំហៀងខូចខាត ​​និងរបួសបុរស២នាក់

​ភ្នំពេញ ៖ បុរស២នាក់រងរបួសបែកមុខមាត់​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីមានរថយន្តស្ទួចមួយគ្រឿងបើកបរលឿនពេក​មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយពីចំហៀងពេញទំហឹង​បណ្ដាលឱ្យកៀបជាប់គ្នារងការខូចខាត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៧​ និង៣០នាទីយប់​ ថ្ងៃសៅរ៍ទី២៧​ ខែមីនា​ ឆ្នាំ​២០២១​ តាមបណ្ដោយផ្លូវលេខ២១៧ (ចម្ការដូង)​ ក្នុងភូមិបុរីកម្មករ​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​។

​យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុមានរថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ​ ដឹកឧបករណ៍តន្ត្រី​ ពណ៌ស​ ពាក់ស្លាកលេខ ត្បូងឃ្មុំ​ 3A-2724 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧​ ទិសដៅពីជើងមកត្បូង​។

ខណៈមកដល់កន្លែងកើតហេតុក៏បានបត់ឆ្វេងកាត់ទទឹងផ្លូវ​ ក៏ត្រូវបានរថយន្តស្ទួច​ ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-1639 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧​ទិសដៅពីត្បូងមកជើងបញ្ច្រាស់ទឹសគ្នាក្នុងល្បឿនលឿន​ មកបុកចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរថយន្តហ៊ីយ៉ាន់ដាយខ្ទាតដល់របងផ្ទះលក់ចាបហួយ​ ​រងការខូចខាតទាំងសងខាងធ្វើឱ្យបុរស២នាក់ភាគីរថយន្តហ៊ីយ៉ាន់ ដាយរងរបួសបែកមុខមាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ​។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហើយឱ្យភាគីទាំងពីរធ្វើការសម្រប សម្រួលគ្នាមួយជំហាន​ តែភាគីទាំង២និយាយគ្នាមិនត្រូវ​ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ​ ចុះមកធ្វើការ វាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក​រង់ចាំដោះស្រាយពេលក្រោយ ៕

-->
adverise with khmeread