រថយន្តស្តារិចពន្លះខឿនថ្មពុះចែកទ្រូងផ្លូវខូចខាតខ្ទេចខ្ទី

ភ្នំពេញ ៖ រថយន្តម៉ាកស្តារិចដាច់កង់ខាងឆ្វេងខាងមុខ បន្ទាប់ពីបើកយ៉ាងលឿនបុកខឿនថ្មពុះចែកទ្រូងផ្លូវបាក់បែកនិងដើមផ្កាខូចខាតអស់មួយចំនួន កើតឡើងនៅវេលាម៉ោង៧ និង៤០ នាទីយប់ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ២០០៤ ហៅផ្លូវម៉ៃដា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកស្តារិច ពណ៌ទឹកប្រាក់ ​ពាក់ស្លាកលេខភ្នំពេញ 2AS.4685 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ដំបូងគេឃើញរថយន្តស្តារិចបើកតាមបណ្ដោយផ្លូវលេខ២០០៤ ហៅផ្លូវម៉ៃដា ទិសដៅពីលិចមកកើត។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃបុកខឿនថ្មពុះចែកទ្រូងផ្លូវឡើងទៅគងលើខឿនថ្ម បណ្ដាលឱ្យខូចខ្ទេចដើមផ្កាដែលដាំលម្អនៅលើខឿនពុះចែកទ្រូងផ្លូវរងការខូចខាតមួយចំនួន និង បាក់បែកខឿនថ្មអស់មួយចំនួនទៀត ហើយរថយន្តដាច់កាឡេកង់ខាងឆ្វេងខាងមុខទៅមុខលែងរួច ឯអ្នកបើកបរបានតេហៅគ្នីគ្នាយករថយន្តមកទាញចេញពីកន្លែងកើតហេតុតែទាញមិនរួច។ តែក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះមិនអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ក៏បានឃាត់មិនឱ្យខាងភាគីរថយន្តទាញយកយន្តចេញពីខឿនពុះចែកទ្រូងផ្លូវឡើយ គឺទុកឱ្យសមត្ថកិច្ចជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread