អ្នកគាំទ្រ ៥.០០០ នាក់ក្រោយតេស្តរកកូវីដ១៩ ជោគជ័យក្នុងថ្ងៃតែមួយ នាំគ្នាសម្រុកចូលមើលតន្ត្រីទាំងអស់គ្នានៅ Barcelona ដោយមិនបារម្ភឆ្លងរោគ

អ្នកគាំទ្រតន្ត្រីរ៉ុក ៥.០០០ នាក់ដែលពាក់ម៉ាស់គ្រប់គ្នាបានរីករាយនឹងការប្រគុំតន្រ្តីមួយនៅទីក្រុង Barcelona កាលពីយប់ថ្ងៃសៅរ៍ទី២៧មីនា បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តរកមេរោគកូរ៉ូណាជោគជ័យនៅថ្ងៃតែមួយ ក្នុងការពិសោធន៍មួយអំពីប្រសិទ្ធភាពនៃស្កែនរកមេរោគ។

ការប្រគុំតន្ត្រីនៅមហោស្រព Palau Sant Jordi ដែលគេគិតថាជាព្រឹត្តិការណ៍ពាណិជ្ជកម្មដំបូងបង្អស់ដែលមានទស្សនិកជនច្រើនបែបនេះដែលរៀបចំឡើងនៅអឺរ៉ុបក្នុងអំឡុងសម័យកូវីដនោះ ត្រូវបានរៀបចំឡើងដើម្បីសាកល្បងប្រសិទ្ធភាពនៃការស្កែនដើម្បីការពារការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងព្រឹត្តិការណ៍ធំៗ។

ការសម្តែងដោយក្រុមតន្ត្រីរ៉ុកអេស្ប៉ាញ Love of Lesbian បានទទួលការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអេស្ប៉ាញឱ្យបន្តដំណើរការ ដោយមានច្បាប់តែមួយគត់ត្រូវអនុវត្តឱ្យបានគឺការប្រើប្រាស់ម៉ាស់គុណភាពខ្ពស់ ដែលផ្តល់ដោយអ្នករៀបចំការប្រគំតន្ត្រី។

ខណៈផ្នែកផ្សេងទៀតនៃប្រទេសរឹតត្បិតការប្រមូលផ្តុំមនុស្សមិនឱ្យលើសពីបួននាក់នៅក្នុងកន្លែងបិទជិត អ្នកចូលរួមមើលតន្ត្រីទាំង៥ពាន់នាក់នេះអាចរាំជិតគ្នាដោយសេរីនៅក្នុងកម្មវិធី ដែលបានលក់សំបុត្រអស់គ្មានសល់នេះ៕

-->
adverise with khmeread