2eaf6e9b 4e77 4736 85cb 320a6b07824e

លិខិត​មិត្ត​អ្នកអាន​

    លោក​ចេង ដារ៉ាវុធ ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ នៃ​ក្រសួង​សង្គមកិច្ច  ដែល​ត្រូវបាន​ក្រសួង​ដក​ពី​ដំណែង បានធ្វើ​លិខិត​បន្ថែមទៀត​នៅ​ថ្ងៃទី​១២ ខែមេសា​ ឆ្នាំ​២០១៦​ជូន​លោក ​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ដើម្បី​ជួយ​រក​យុត្តិធម៌។ ខាងក្រោម​នេះ​ជា​លិខិត​របស់លោក​ចេង ដារ៉ាវុធ​ដែល​ខ្មែរ​រីដ​សូម​ចុះផ្សាយ​ទាំងស្រុង ដោយ​ពុំ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ។​

( លិខិត​និង​ឯកសារ​លោក​ចេង ដារ៉ាវុធ )

    ក្រសួង​សង្គម​កិច្ចប្រជុំ​គណៈ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​ក្រសួង​ដើម្បី​តែងតាំង​មន្ត្រីរាជការ​ស្ថិតនៅក្រោម​"​ច្បាប់​សហ​លក្ខ​និ្ត​កៈ​មន្ត្រីរាជការ​ស៊ី​វិល​និង​អនុ​ក្រឹ​ក្យ​" ជាគោលការណ៍​ដើម្បី​អនុ​វត្ត​។​

    ​ប៉ុន្តែ​លោក​សួង ម៉េង​ឡុង  អគ្គនាយក​រដ្ន​បាល​និង​ហិរញ្ញវត្ថុ​ប្រើ​អំណាច​និង​បក្ខពួក​ប្រជុំ​គណៈ​អចិ​ន្តៃ​យ៍គណ​បក្ស​ក្រសួង​ ដើម្បី​ដក​តួនាទី ​និង​តែងតាំង​បក្ខពួក​របស់ខ្លួន​។​

    ​ខ្ញុំបាទ ចេង​ដារ៉ាវុធ (​អតីត​) ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់​និង​ជា​លេខាធិការ​នៃ​លេខាធិការ​ដ្នា​ន​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ក៏​ជា​សមាជិក​បក្ស។ ប៉ុន្តែ​គ្មាន​បក្សពួក​ត្រូវ​រង​នូវ​ភាព​អ​យុ​ត្តិ​ធ​ម៍​បាត់បង់​ឱកាស​ប្រធាន​នាយក​ដ្នា​ន​ហើយ​រុញ​ទៅជា​ទីប្រឹក្សា​ក្រសួង​ថ្នាក់​ស្មើ​ប្រធាន​នាយក​ដ្នា​ន​និង​បាត់បង់​តួនាទី​អនុប្រធាននាយកដ្ឋាន​ដោយ​អ​យុ​ត្តិ​ធ​ម៍​ជាទីបំផុត​។​

     ខ្ញុំបាទ ចេង​ដារ៉ាវុធ (​អតីត​) ប្រធាន​នាយកដ្ឋាន​ស្តីទី​សំណូមពរ​ដល់​ឯកឧត្តម វង​សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​មេត្តាជួយ​ជំរុញ​ក្រុមការងារ​ដោះស្រាយ​វិវាទ​រដ្ឋបាល​បំភ្លឺ​ការដាក់​ជូន​ក្រសួង​កន្លងមក។ ខ្ញុំបាទ​ស្វាគមន៍​ការបង្កើត​ក្រុមប្រឹក្សាវិន័យ​ដែល​ស្របច្បាប់​សហ​លក្ខ​និ្ត​កៈ មន្ត្រីរាជការ​ស៊ីវិល​ដើម្បី​ដោះស្រាយ​។​

   សូម​ឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យ​ផ្តល់នូវ​យុ​ត្តិ​ធ​ម៍​សម្រាប់​មន្ត្រីរាជការ​ដែល​ខិតខំ​ត​ស៊ូ​បម្រើ​ការងារ​ដោយ​ក្តី​អនុគ្រោះ​ដ៏​ខ្ពង់ខ្ពស់​។​
​ថ្ងៃទី​១២ ខែមេសា ​ឆ្នាំ​២០១៦

អ្នកនឹងចូលចិត្ត

មតិយោបល់