អំពើហិង្សាផ្ទុះឡើងពេញបង់ក្លាដែស បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ខណៈហ្វូងមនុស្សវាយប្រហារប្រាសាទហិណ្ឌូ

ប៉ូលិសនិងអ្នកកាសែតក្នុងស្រុកម្នាក់បាននិយាយថាសមាជិករាប់រយនាក់នៃក្រុមអ៊ីស្លាមនិយមបានវាយប្រហារប្រាសាទហិណ្ឌូនិងរថភ្លើងមួយនៅភាគខាងកើតបង់ក្លាដែសកាលពីថ្ងៃអាទិត្យ (២៨ មីនា) ខណៈអំពើហិង្សាបានរាលដាលពាសពេញប្រទេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi។

យ៉ាងហោចណាស់បាតុករ១០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្នុងអំឡុងពេលបាតុកម្ម ដែលរៀបចំឡើងដោយក្រុមអ៊ីស្លាមនិយមប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌា ហើយអំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីការចាកចេញរបស់គាត់នៅពេលដែលកំហឹងបានផ្ទុះឡើងជុំវិញការស្លាប់បាតុករ។

លោក Modi បានមកដល់រដ្ឋធានី Dhaka កាលពីថ្ងៃសុក្រដើម្បីប្រារព្ធខួបលើកទី ៥០ នៃឯករាជ្យជាតិបង់ក្លាដែសហើយបានចាកចេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីប្រគល់អំណោយដល់នាយករដ្ឋមន្រ្តី Sheikh Hasina ជាវ៉ាក់សាំងកូវីដ១៩ចំនួន ១,២ លានដូស។

ក្រុមអ៊ីស្លាមបានចោទប្រកាន់លោក Modi ពីបទរើសអើងប្រជាជនម៉ូស្លីមភាគតិចនៅក្នុងប្រទេសឥណ្ឌាដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើននិងអំពើហិង្សាបានកើនឡើងយ៉ាងឆាប់រហ័សក្នុងដំណើរទស្សនកិច្ចរបស់លោក។

កាលពីថ្ងៃសុក្រមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងរដ្ឋធានី Dhaka ដែលមានមនុស្សច្រើនក្រាស់ក្រែល ខណៈដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ា។ សកម្មជនអ៊ីស្លាមរាប់ពាន់នាក់បានដើរក្បួនតាមដងផ្លូវនៃទីក្រុង Chittagong និង Dhaka កាលពីថ្ងៃសៅរ៍ដើម្បីធ្វើការតវ៉ា។

កាលពីថ្ងៃអាទិត្យសកម្មជនមកពីក្រុម Hefazat-e-Islam បានវាយប្រហាររថភ្លើងមួយនៅភាគខាងកើតស្រុក Brahmanbaria ដែលបណ្តាលឱ្យមនុស្ស ១០ នាក់រងរបួស៕

-->
adverise with khmeread