ប្រធានាធិបតីប្រេស៊ីលត្រូវតុលាការបង្គាប់ឱ្យបង់ប្រាក់សំណងខូចខាតដល់អ្នកកាសែតស្រីម្នាក់

តុលាការប្រេស៊ីលបានបង្គាប់ឱ្យលោកប្រធានាធិបតី Jair Bolsonaro បង់ប្រាក់សំណងដល់អ្នកកាសែតម្នាក់ បន្ទាប់ពីគាត់បានធ្វើការអត្ថាធិប្បាយប្រមាថនាង។

លោក Bolsonaro បានលើកឡើងកាលពីឆ្នាំមុនថា លោកស្រី Patrícia Campos Mello បានផ្តល់ការរួមភេទដើម្បីបានប្រភពព័ត៌មានអវិជ្ជមានអំពីគាត់។

ចៅក្រមបាននិយាយថា ការលើកឡើងរបស់លោក Bolsonaro បានធ្វើឱ្យខូចកិត្តិយសរបស់អ្នកកាសែត។

ប្រធានាធិបតីត្រូវបានប្រាប់ឱ្យបង់ប្រាក់ចំនួន ២ ម៉ឺនរ៉ៃ (៣.៥០០ ដុល្លារ) ចំពោះការខូចខាតនេះ។ គាត់អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។

នៅក្នុងសារ Twitter របស់លោកស្រី Campos Mello អ្នកយកព័ត៌មានឈ្នះជ័យលាភីពានរង្វាន់សម្រាប់កាសែតប្រចាំថ្ងៃប្រេស៊ីល Folha de S.Paulo បាននិយាយថាការសម្រេចចិត្តរបស់ចៅក្រមគឺជា "ជ័យជម្នះសម្រាប់ស្ត្រីយើងទាំងអស់គ្នា" ។

ក្រុមអ្នកសារព័ត៌មានប្រឆាំងនឹងការយាយីបាននិយាយថា សេចក្តីសម្រេចនេះបានកំណត់ជា "ថ្ងៃដ៏អស្ចារ្យ" សម្រាប់អ្នកយកព័ត៌មានស្ត្រីនិងអ្នកកាសែតអាជីពនៅក្នុងប្រទេសប្រេស៊ីល។

លោក Bolsonaro ប្រធានាធិបតីស្តាំនិយមដែលបានចូលកាន់តំណែងចាប់តាំងពីខែមករាឆ្នាំ ២០១៩ មានប្រវត្តិស្អប់ខ្ពើមចំពោះអ្នកសារព័ត៌មានដែលរិះគន់រដ្ឋបាលរបស់លោក៕

-->
adverise with khmeread