ទាស់ពាក្យសំដីតិចតួច យកញញួរវាយបែកក្បាលត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើញញួវាយបុរសម្នាក់បណ្តាលឱ្យរបួស នៅរោងកម្មករបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ថ្ងៃទី២៨ មីនា ឆ្នាំ ២០២១ ម៉ោង១១ និង៣០នាទីយប់។

បប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ុន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្ននៅចំណុចកើតហេតុ រងរបួសបែកក្បាល ២កន្លែង។ ចំណែកជនសង្ស័យឈ្មោះ កុយ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្ន នៅចំណុចកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យ កំពុងអង្គុយផឹកស្រាជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ, ពេលនោះជនរងគ្រោះ ដើរមកស្រែកហៅម្តាយខ្លាំងៗ រួចជនសង្ស័យស្តីឱ្យ ក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យយកញញួវាយជនរងគ្រោះចំក្បាលបែក០២កន្លែង។

បន្ទាប់មកសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានម្តាយនាំទៅព្យាបាលនៅមន្ទីរពេទ្យនគរទេពភ្នំពេញ៕

-->
adverise with khmeread