បុរសចិន២នាក់បាញ់កាំភ្លើង១គ្រាប់នៅកោះពេជ្រសមត្ថកិច្ចវ៉ៃខ្នោះ២នាក់

​ភ្នំពេញ ៖ ជនជាតិចិន២នាក់បានផ្ទុះកាំភ្លើងចំនួន១គ្រាប់ក្បែរផ្សាររាត្រី ក្នុងទីក្រុងកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃអាទិត្យ ទី២៨​ ខែមីនា​ ឆ្នាំ​២០២១​ បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ​និងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបាន២នាក់ភ្លាមៗ ព្រមទាំងនាំយករថយន្តស៊េរីទំនើបមួយគ្រឿង បញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសខណ្ឌចំការមន​ ដើម្បីចាត់ការតាមនីតិវិធី​។

​តាមប្រភពពីសន្តិសុខ នៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ​បានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញបុរស២នាក់ជនជាតិចិន​ខាងលើ បានបើករថយន្តមួយគ្រឿងម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AN-1333 មកក្បែរផ្សាររាត្រី​ ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង​ រួចពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់ គំរាមទៅលើ ជនជាតិចិនមួយក្រុមទៀត ដែលកំពុងផឹកស៊ីនៅក្បែរនោះ បង្កការភ្ញាក់ផ្អើលបានរត់ចែកជើងគ្នាអស់ទៅ។

ប្រភពបន្តថា ឃើញបែបនេះសន្តិសុខបានរាយការណ៍ទៅសមត្ថកិច្ច ហើយជនបង្កបានបន្តបើករថយន្តចុះឡើង ក្នុងបរិវេណកោះពេជ្រ​ ហើយក៏បុកបារ៉ាស់របស់សន្តិសុខនិងសមត្ថកិច្ច សហការគ្នាឃាត់ខ្លួនបឫនទាំង២នាក់ នាំយកមកអធិការដ្ឋានប៉ូលិសខណ្ឌចំការមន​ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី​។ 

ចំពោះករណីផ្ទុះអាវុធខាងលើនេះ គឺមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ហើយក៏មិនទាន់ដឹង ពីមូលហេតុច្បាស់លាស់ថា ហេតុអ្វីបានជាជនបង្ក ផ្ទុះអាវុធយ៉ាងដូច្នេះ​នោះដែរ៕​ 

-->
adverise with khmeread