ម៉ូតូ​និងម៉ូតូបើកបុកគ្នា​បណ្តាលឱ្យរងរបួសធ្ងន់​៣នាក់នៅស្រុកកោះកុង

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូទិសដៅបញ្រ្ចាសគ្នានៅ លើផ្លូវក្រាលគ្រួសក្រហមផ្លូវចូលទៅជ្រោយប្រស់ ចំណុចខ្លង់ឃៀនស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នា ថ្ងៃទី២៨ មីនា ឆ្នាំ២០២១ វេលាម៉ោង៦ និង៣០នាទីព្រលប់។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូបង្កម៉ាក Wave.S ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺផ្លូវ បើកបរដោយឈ្មោះ ម៉េង វិតួ ភេទប្រុស អាយុ៣៨ឆ្នាំរងរបួសធ្ងន់, អ្នករួមដំណើរឈ្មោះ ប៉ាង វណ្ណាត ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ត្រូវជាប្រពន្ធរងរបួសធ្ងន់។

ចំណែកម៉ូតូម៉ាក YAMAHA SIRIUS ពាក់ស្លាកលេខភ្នំពេញ 1DC-4792 អ្នកបើកបរឈ្មោះ ចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង (រងរបួសធ្ងន់)។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលសុខភាពស្រុក។

បច្ចុប្បន្ន វត្ថុ​តាង​ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្នានប៉ូលិសស្រុក​ រង់ចាំធ្វើការដោះស្រាយ ហើយមូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូ Wave.S មិនប្រកាន់ស្តាំ៕


 

-->
adverise with khmeread